Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី បង្ហាញផែនការអភិវឌ្ឍដ៏ធំ ជាមួយសម្ព័ន្ធមិត្តអាស៊ីកណ្តាល

បានផុស

នៅ

នៅថ្ងៃសុក្រទី១៩ខែឧសភា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្ហាញផែនការមហិច្ឆតាមួយ ដើម្បីជួយជំរុញការអភិវឌ្ឍរបស់តំបន់អាស៊ីកណ្តាល ឡើងទៅមួយកម្រិតទៀត ពោលគឺចាប់ពីការកសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ទៅដល់ការជំរុញវិស័យពាណិជ្ជកម្ម។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្ទរកថានៅឯកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល ដែលធ្វើឡើងក្នុងទីក្រុង Xian នៃខេត្ត Shaanxi, លោក ស៊ី លើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសមាហរណកម្មយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាមួយប្រទេសអាស៊ីកណ្តាលចំនួន៥គឺ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថាន ហើយខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ទំនើបកម្មនៃប្រទេសទាំង៦។

លោក ស៊ី និយាយថា “ពិភពលោកត្រូវការតំបន់អាស៊ីកណ្តាលដែលមានស្ថិរភាព វិបុលភាព ភាពសុខដុមរមនា និងទំនាក់ទំនងល្អ”។

ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានោះ​ លោក ស៊ី ក៏ព្រមានដែរថា ប្រទេសទាំង៦ខាងលើ គួរតែប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ នៅក្នុងកិច្ចការផ្ទៃក្នុង និងប្រឆាំងការញុះញង់បដិវត្តន៍ពណ៌ ហើយរក្សាជំហរមិនអត់ឱនចំពោះអំពើភេរវកម្ម ការបំបែកខ្លួន និងភាពជ្រុលនិយម។

លើសពីនេះ លោក ស៊ី គូសបញ្ជាក់ថា “ប្រទេសចិន ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយបណ្តាប្រទេសអាស៊ីកណ្តាល ក្នុងការធ្វើឲ្យប្រសើរឡើងនូវការអនុវត្តច្បាប់ សន្តិសុខ និងការកសាងសមត្ថភាពការពារជាតិ”៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ Al Arabiya 

ចុចអាន៖ លោក ស៊ី ជំរុញឲ្យកងទ័ពចិន ពង្រឹងការហ្វឹកហ្វឺនសម្រាប់សមរភូមិជាក់ស្តែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម