ព័ត៌មានអន្ដរជាតិ
ការពិតនៅពីក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី Liz Truss ទៅកាន់ តៃវ៉ាន់
បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss បានធ្វើដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់កាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ មានការជជែកដេញដោយគ្នាជាច្រើនអំពីវត្តមានរបស់អ្នកនយោបាយរូបនេះ ក៏ដូចជារឿងរ៉ាវនៅពីក្រោយនៃហោះហើររបស់លោកស្រីមកកាន់ដែនដីកោះមួយនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Andy Lee ជាអ្នកសារព័ត៌មាននៅក្នុងទីក្រុងតៃប៉ិបាននិយាយថា មានអតីតអ្នកនយោបាយជាច្រើនបានហោះហើរមកកាន់កោះតៃវ៉ាន់ ដោយសារតែពួកគេបានចូលនិវត្តន៍ពីអាជីពនយោបាយ និងមិនមានអ្វីដែលត្រូវធ្វើទៀតឡើយ ។
អ្វីដែលសំខាន់នោះគឺមានម្ចាស់ជំនួយដ៏ធំសម្បើមដើម្បីផ្ដល់មូលនិធិសម្រាប់ការហោះហើរមកកាន់ទឹកដីនៃកោះមួយនេះ ហើយនោះគឺមូលនិធិ “Prospect Foundation” ។ មូលនិធិមួយនេះបានអញ្ជើញអ្នកនយោបាយដែលមានមុខមាត់ខ្ពស់ៗឲ្យមកតៃវ៉ាន់ មុនពេលអ្នកនយោបាយទាំងនេះ ត្រូវបានសាធារណជនបំភ្លេចចោល ។

លោក Andy Lee បាននិយាយទៀតថា គោលបំណងរបស់អ្នកនយោបាយដែលអញ្ជើញមកតៃវ៉ាន់មាន ២ គឺទី១ មកដើម្បីលុយ ហើយទី២ គឺការមកកាន់កោះនេះ ដើម្បីទទួលបានការចាប់អារមណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិសាជាថ្មីម្ដងទៀត ។
ជាក់ស្ដែងកាលពីពេលកន្លងមក អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានបង់ប្រាក់ ១៥០,០០០ ដុល្លារទៅឲ្យមូលនិធិ “Prospect Foundation” ដើម្បីបញ្ចុះបញ្ចូលឲ្យអតីតប្រធានសភាអាមេរិកលោកស្រី Nancy Pelosi មកកាន់ទីក្រុងតៃប៉ិ ។

ប៉ុន្តែចំណែកលោកស្រី Liz Truss វិញ, លោក Andy Lee មិនទាន់ដឹងថាតើគេបង់ប្រាក់ឲ្យអតីតនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះប៉ុន្មាននោះទេ សម្រាប់ការអញ្ជើញមកកាន់តៃវ៉ាន់នាពេលនេះ ដោយគ្រាន់តែដឹងថា គេបានចំណាយប្រាក់យ៉ាងច្រើនដល់លោកស្រី ។
ទាក់ទិននឹងរឿងរ៉ាវដដែលនេះ ប្រជាជនតៃវ៉ាន់មិនសប្បាយចិត្តនោះទេ ព្រោះលុយដែលមូលនិធិ “Prospect Foundation” ចំណាយទៅឲ្យអ្នកនយោបាយលោកខាងលិចទាំងនេះ គឺបានមកពីថវិកាសម្ងាត់របស់អាជ្ញាធរមូលដ្ឋានតៃវ៉ាន់ ជាថវិកាដែលអាជ្ញាធរប្រើដើម្បីអភិវឌ្ឍទំនាក់ទំនងជាមួយអង្គភាពបរទេស ។

គួរបញ្ជាក់ថា លោកស្រី Liz Truss គឺជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេសដំបូងគេដែលបានអញ្ជើញទៅកោះតៃវ៉ាន់ ចាប់តាំងពីអតីតនាយករដ្ឋមន្ត្រីលោកស្រី Margaret Thatcher ដែលត្រូវបានគេដឹងថា ជាអ្នកនយោបាយរឹងរូសម្នាក់ប្រឆាំងនឹងប្រទេសចិន បានទៅដល់កោះមួយនេះកាលពី ២៧ ឆ្នាំមុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ