ព័ត៌មានអន្ដរជាតិ
ដោះស្រាយករណីនារីអូតែសមិនចេញ ហ្វីលីពីនបញ្ជាឲ្យដកមេប៉ូលិសក្រុង Makati
អគ្គស្នងការប៉ូលិសជាតិហ្វីលីពីន លោកឧត្តមសេនីយ៍ Debold Sinas បានចេញបញ្ជាឲ្យដកមេប៉ូលិសតំបន់អ្នកមានមួយក្នុងរដ្ឋធានី ហ្វីលីពីន ដោយសារការដោះស្រាយមិនបានល្អលើករណីដែលគេសង្ស័យថាជា ការចាប់រំលោភនិងធ្វើឃាតអ្នកបម្រើការតាមយន្តហោះ។
ករណីរបស់នាង Christine Dacera ដែលត្រូវបានគេរកឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារបន្ទាប់ពីពិធីជប់លៀងថ្ងៃចូលឆ្នាំសកល បានបង្កឲ្យមានភាពល្បីល្បាញក្នុងបណ្តាញផ្សព្វផ្សាយអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។
ភ្លាមៗនោះ ប៉ូលិសបាននិយាយថា នាងត្រូវបានគេចាប់រំលោភនិងសម្លាប់ ហើយបានចាប់ខ្លួនបុរសចំនួន៣នាក់។ ប៉ុន្តែបុរសទាំងនេះត្រូវបានដោះលែងវិញព្រោះគ្មានភ័ស្តុតាងគ្រប់គ្រាន់។
ការបញ្ជាឲ្យដកតំណែងមេបញ្ជាការប៉ូលិសក្រុង Makati លោក Harold Depositar គឺជាការវិវឌ្ឍន៍ចុងក្រោយបង្អស់ហើយបានកើតឡើង បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងចំពោះការដោះស្រាយរឿងក្ដីនេះ។
នៅថ្ងៃទី៤ខែមករា ប៉ូលិសបានចេញសេចក្តីថ្លែងការណ៍មួយថា ពួកគេបានដោះស្រាយករណីស្លាប់របស់អ្នកបម្រើការតាមយន្តហោះអាយុ២៣ឆ្នាំរួចរាល់ហើយ។ ប៉ូលិសបន្ថែមថា នាងត្រូវបានគេចាប់រំលោភនិងសម្លាប់។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ៣នាក់ខណៈ៩នាក់ផ្សេងទៀត កំពុងរត់គេច។ បុរសទាំង១២នាក់នោះ បាននៅជាមួយនាងក្នុងយប់កើតហេតុ។
ទោះបីជាមានការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តដោយស្របច្បាប់លើការស្លាប់នេះក៏ដោយ ក៏លោក Depositar នៅតែបញ្ជាក់ថា ពួកគេបានចាត់ទុកថានេះ ជាករណីរំលោភសម្លាប់រួចទៅហើយ។
ការធ្វើកោសល្យវិច័យលើកទី២ ត្រូវបានធ្វើឡើងលើសពរបស់នារីអូតែស ហើយមន្ត្រីកំពុងរង់ចាំលទ្ធផល។ ក្រុមគ្រួសាររបស់នាងជឿជាក់ថា លទ្ធផលនឹងបង្ហាញថា Dacera ត្រូវបានគេបង្ខំឲ្យប្រើគ្រឿងញៀន ហើយចាប់រំលោភនិងសម្លាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ការធ្វើកោសល្យវិច្ច័យលើសពនារីអូតែសហ្វីលីពីន ត្រូវបិទបញ្ចប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
កីឡា២ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា