ព័ត៌មានអន្ដរជាតិ
G7 ដាក់ទណ្ឌកម្មថ្មី ប្រឆាំងរុស្ស៊ី
សហរដ្ឋអាមេរិក និងអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ខណៈមេដឹកនាំមកពីក្រុមប្រទេសឧស្សាហកម្មធំៗទាំងប្រាំពីរ (G7) ចាប់ផ្តើមកិច្ចប្រជុំកំពូល ក្នុងប្រទេសជប៉ុន នៅថ្ងៃសុក្រទី១៩ខែឧសភា។

ទីក្រុងឡុងដ៍និយាយថា ខ្លួនមានផែនការកំណត់គោលដៅលើត្បូងពេជ្ររបស់រុស្ស៊ី ខណៈសារព័ត៌មានជាច្រើនរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន គ្រោងតាមដានអង្គភាពទាំងឡាយណា ដែលជួយទីក្រុងមូស្គូឲ្យចៀសផុតពីទណ្ឌកម្មដែលមានស្រាប់។
នៅលើ Twitter នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានប្រកាសហាមប្រាមលើការនាំចូលត្បូងពេជ្រ និងលោហៈធាតុពីរុស្ស៊ី រួមទាំងទង់ដែង អាលុយមីញ៉ូម និងនីកែលផងដែរ។
ទន្ទឹមនោះ រដ្ឋាភិបាលរបស់លោក Sunak បានលើកឡើងថា ចក្រភពអង់គ្លេសក៏នឹងកំណត់គោលដៅបុគ្គល និងក្រុមហ៊ុនចំនួន៨៦បន្ថែមទៀត ដែលពាក់ព័ន្ធនៅក្នុងឧស្សាហកម្មយោធារបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ផងដែរ។
ដោយឡែក មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់ទណ្ឌកម្មថ្មីមួយទៀត លើរុស្ស៊ី។
យោងតាមមន្ត្រីរូបនេះ, សមាជិក G7 ទាំងអស់ កំពុងរៀបចំដើម្បីអនុវត្តការដាក់ទណ្ឌកម្មថ្មី និងត្រួតពិនិត្យការនាំចេញ ប៉ុន្តែសហរដ្ឋអាមេរិក នឹងដាក់ចេញនូវកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួនផ្ទាល់។
វិធានការរបស់សហរដ្ឋអាមេរិកក៏បូកបញ្ចូលផងដែរនូវ ការកាត់ផ្តាច់ក្រុមហ៊ុនប្រហែល៧០មកពីរុស្ស៊ី និងប្រទេសផ្សេងទៀត ពីការនាំចេញរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ DW
ចុចអាន៖ កិច្ចប្រជុំកំពូល G7 ចាប់ផ្តើមថ្ងៃនេះ ខណៈ ចិន និងរុស្ស៊ី ជារបៀបវារៈសំខាន់

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?