Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីផ្លាស់ប្តូរការកំណត់សីតុណ្ហភាពសម្រាប់ផ្ទុកវ៉ាក់សាំងកូវីដ Sputnik V

បានផុស

នៅ

ក្រសួងសុខាភិបាលរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានអនុម័តការផ្លាស់ប្តូរលក្ខខណ្ឌផ្ទុកសម្រាប់វ៉ាក់សាំងកូវីដ Sputnik V និងអនុញ្ញាតឲ្យមានការដឹកជញ្ជូន និងផ្ទុកនៅសីតុណ្ហភាពពី +២ ដល់ +៨ អង្សាសេសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mikhail Murashko រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងនៅក្នុងសន្និសីទសន្និសីទមួយថា “ក្រសួងសុខាភិបាលរុស្ស៊ីបានអនុម័តការផ្លាស់ប្តូរវិញ្ញាបនប័ត្រចុះបញ្ជីវ៉ាក់សាំង Sputnik V ។ ក្រុមហ៊ុនផលិតបានគ្រប់គ្រងដើម្បីធានាស្ថេរភាពនៃវ៉ាក់សាំងដែលបានផ្តល់ថា វត្ថុធាតុរាវនេះត្រូវបានដឹកជញ្ជូន និងរក្សាទុកនៅសីតុណ្ហភាពពី +២ ទៅ +៨ អង្សាសេ បន្ទាប់ពីត្រូវបានបញ្ជាក់ក្រោយការពិនិត្យ” ។

យោងតាមលោក Murashko បានឲ្យដឹងថា ការអនុម័តនេះនឹងអនុញ្ញាតឲ្យប្រទេសរុស្ស៊ីពង្រីកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ។

កាលពីពេលកន្លងទៅក្រុមគ្រូពេទ្យដែលទទួលខុសត្រូវក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំនៅក្នុងប្រទេសផ្សេងៗបានប្រឈមនឹងបញ្ហាធំៗសម្រាប់ការផ្ទុក ព្រោះវ៉ាក់សាំងខ្លះទាមទារសីតុណ្ហភាពទាបបំផុតដូចជា វ៉ាក់សាំងក្រុមហ៊ុន BioNTech ត្រូវរក្សាទុកក្នុងបរិយាកាសសីតុណ្ហភាពទាបបំផុតប្រហែល -៧០ អង្សាសេ ហើយត្រូវបញ្ជូនទៅមណ្ឌលចែកចាយក្នុងប្រអប់ត្រជាក់ជាមួយនឹងទឹកកកស្ងួត ។ បន្ទាប់មកវាអាចត្រូវបានរក្សាទុករហូតដល់ ៥ ថ្ងៃនៅសីតុណ្ហភាព ២ ទៅ ៨ អង្សាសេពេលយកចេញពីប្រអបត្រជាក់ ។

វ៉ាក់សាំង Sputnik V ដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិសម្រាប់រោគរាតត្បាត  និងមីក្រូជីវសាស្រ្ត Gamaleya បានក្លាយជាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដំបូងគេនៅលើពិភពលោកក្នុងខែសីហា ឆ្នាំ ២០២០ ។ យោងតាមការស្រាវជ្រាវបានឲ្យដឹងថា វាផ្តល់នូវភាពស៊ាំយ៉ាងហោចណាស់ ២ ឆ្នាំ ហើយប្រសិទ្ធភាពរបស់វាគឺជាង ៩០ ភាគរយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម