Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះ ខេត្តភាគកណ្ដាល ថៃ រៀបចំការបោះឆ្នោតសកលឡើងវិញ

បានផុស

នៅ

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានប្រកាសថា ការិយាល័យបោះឆ្នោតលេខ១០ ក្នុងមណ្ឌលបោះឆ្នោតលេខ១ នៃខេត្ត Nakhon Pathom ភាគកណ្ដាលប្រទេសថៃ នឹងរៀបចំការបោះឆ្នោតសកលឡើងវិញនៅថ្ងៃអាទិត្យ ទី២១ ខែឧសភានេះ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ ត្រូវបានរំខានដោយព្យុះផ្គររន្ទះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

EC បានប្រកាសលុបចោលការបោះឆ្នោតនៅទីនោះនៅវេលាម៉ោង ៤ និង ៤៥ នាទីរសៀលថ្ងៃទី១៤ ខែឧសភា បន្ទាប់ពីមានផ្គររន្ទះ និងខ្យល់កន្ត្រាក់បានបំផ្លាញតង់ការិយាល័យបោះឆ្នោត ដែលមានទីតាំងនៅការិយាល័យរដ្ឋបាលឃុំ Bang Khaem ក្នុងស្រុក Muang ស្របពេលដែលអ្នកបោះឆ្នោតមួយចំនួន មិនទាន់បានទៅបោះឆ្នោតនោះទេ នៅពេលដែលការបោះឆ្នោតត្រូវបានបិទ ។

ប្រធាន EC លោក Itthiporn Boonprakong បាននិយាយថា ការិយាល័យបោះឆ្នោតនោះ មានអ្នកបោះឆ្នោតសរុប ៩៤៣ នាក់ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួន បានទៅបោះឆ្នោតរួចហើយផងដែរនៅពេលព្រឹក ពោលមុនពេលត្រូវបានរំខានដោយព្យុះផ្គររន្ទះ ។

លោក Itthiporn Boonprakong

លោកបានបន្ថែមថា ប៉ុន្តែទោះជាយ៉ាងណា ការិយាល័យបោះឆ្នោតខេត្ត Nakhon Pathom បានអញ្ជើញអ្នកបោះឆ្នោតទាំងអស់ឲ្យទៅបោះឆ្នោតម្តងទៀតនៅការិយាល័យបោះឆ្នោតដដែលនៅថ្ងៃទី២១ ខែឧសភានេះ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច ។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតថ្ងៃទី១៤ ខែឧសភាកន្លងមកទៅ បេក្ខជនមកពីគណបក្សឆាតថៃផាតាណា (CTPP) បានឈ្នះក្នុងមណ្ឌលបោះឆ្នោតចំនួន ៣ ក្នុងចំណោមណ្ឌលចំនួន ៦ របស់ខេត្ត Nakhon Pathom ខណៈដែលគណបក្សចលនាឆ្ពោះទៅមុខ (MFP) បានឈ្នះនៅក្នុងមណ្ឌលទី៤  និងទី៥ ហើយគណបក្សថៃរួបរួមជាតិ (UTN) របស់លោក ប្រាយុទ្ធ បានឈ្នះនៅក្នុងមណ្ឌលទី២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម