ព័ត៌មានអន្ដរជាតិ
អាមេរិក មិនគាំទ្រឲ្យ អ៊ុយក្រែន វាយប្រហារលើ រុស្ស៊ី ឡើយ
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកមិនគាំទ្រការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីដែលទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់ថាជា កម្មសិទ្ធិរុស្ស៊ីនោះទេ ។

ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុន ដែលជាទីតាំងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេស G7, មន្ត្រីអាមេរិករូបនេះលើកឡើងថា រដ្ឋបាលរបស់លោក ចូ បៃដិន នឹងមិនផ្ដល់យន្តហោះចម្បាំង F-16 ឲ្យអ៊ុយក្រែនដើម្បីអនុវត្តប្រតិបត្តិការនៅលើទឹកដីនៃប្រទេសរុស្ស៊ីឡើយ ។
លោក Sullivan បានឲ្យដឹងទៀតថា “សមត្ថភាពអាវុធដែលអាមេរិកផ្ដល់ឲ្យអ៊ុយក្រែននាពេលកន្លងមកនេះ គឺមិនអនុញ្ញាត ឬគាំទ្រឲ្យរដ្ឋាភិបាលទីក្រុងកៀវប្រើសម្រាប់វាយប្រហារលើទឹកដីរុស្ស៊ីនោះទេ” ។

គួរបញ្ជាក់ថា ការអះអាងរបស់ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានរូបនេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្នើសុំយន្តហោះចម្បាំង F-16 ក្នុងចំណោមសម្ភារៈទំនើបបំផុតដែលផ្ដល់ដោយលោកខាងលិច ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ