ព័ត៌មានអន្ដរជាតិ
ឥណ្ឌា៖ យើងនឹងធ្វើអ្វីដែលអាចធ្វើទៅបានដើម្បីជួយដោះស្រាយវិបត្តិនៅអ៊ុយក្រែន
ថ្លែងនៅក្នុងជំនួបផ្ទាល់លើកដំបូង ចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ី នាយករដ្ឋមន្ត្រី Narendra Modi បានសន្យានឹងប្រធានាធិបតី Volodymyr Zelenskyy ថា ឥណ្ឌានឹងធ្វើអ្វីដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន។

លោកនាយករដ្ឋមន្ត្រី Modi បាននិយាយថា “ខ្ញុំយល់ពីការឈឺចាប់របស់អ្នក និងការឈឺចាប់របស់ពលរដ្ឋអ៊ុយក្រែនយ៉ាងច្បាស់” ខណៈពេលដែលមេដឹកនាំទាំងពីរបានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ បន្ថែមពីលើនោះ នាយកមន្រ្តីរូបនេះ បញ្ជាក់ថា លោកផ្ទាល់នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីជួយដល់អ៊ុយក្រែន។

ក្រោយការសន្យារបស់នាយករដ្ឋមន្ត្រី Narendra Modi លោក Zelenskyy បានបង្ហោះសារអរគុណដល់ឥណ្ឌានៅលើគណនី Telegram សម្រាប់ការគាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពនៃប្រទេសរបស់លោក។ លោក Zelenskyy ក៏បានថ្លែងអំណរគុណដល់លោក Modi សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសដែលហែកហួរដោយសង្រ្គាម ហើយបានអញ្ជើញឥណ្ឌាឱ្យចូលរួមក្នុងការអនុវត្តគំនិតផ្តួចផ្តើម “រូបមន្តសន្តិភាព” ដែលបង្កើតឡើងដោយអ៊ុយក្រែនផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA

-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?