Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស ៣នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅស្វីស

បានផុស

នៅ

ប៉ូលិសបានរាយការណ៍ថា យន្តហោះទេសចរណ៍មួយគ្រឿងបានធ្លាក់នៅតំបន់ព្រៃភ្នំ ភាគខាងលិចប្រទេសស្វីស កាលពីថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ៣នាក់នៅលើយន្តហោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសក្នុងតំបន់បាននិយាយថា យន្តហោះទេសចរណ៍ខ្នាតតូចបានធ្លាក់នៅតំបន់ព្រៃ ក្បែរទីក្រុង Ponts-De-Martel ក្នុងសង្កាត់ Neuchatel នៃប្រទេសស្វីស នៅម៉ោងប្រហែល១០ និង ២០នាទីព្រឹក ម៉ោងក្នុងស្រុក។

ប៉ូលីស Neuchatel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកបើកយន្តហោះ និងអ្នកដំណើរពីរនាក់បានស្លាប់នៅនឹងកន្លែង” ប៉ុន្តែព័ត៌មានលម្អិតបន្ថែមអំពីជនរងគ្រោះមិនទាន់មានការបញ្ជាក់នោះទេ។

បន្ទាប់ពីហេតុការណ៍ភ្លាមៗ ប៉ូលិសបានចុះប្រតិបត្តិការជួយសង្គ្រោះភ្លាមៗដែរ ប៉ុន្តែដោយសារកន្លែងកើតហេតុស្ថិតនៅលើភ្នំ ដែលមានស្ថានភាពចោតខ្លាំង ដូច្នេះការងាររុករកនិងសង្គ្រោះមានភាពលំបាកខ្លាំងផងដែរ ខណៈមូលហេតុនៃការធ្លាក់នៅតែមិនទាន់ច្បាស់នៅឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ AFP

ចុចអាន៖ ញូវយ៉ក ជួបការរញ្ជួយដី ដ៏កម្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម