ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កត់ឈ្មោះរដ្ឋអាជ្ញាតុលាការ ICC ចូលក្នុងបញ្ជីតាមចាប់ខ្លួន
រដ្ឋាភិបាលរុស្ស៊ីបានកត់ឈ្មោះរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan ចូលក្នុងបញ្ជីដែលត្រូវតាមខ្លួន ខណៈទង្វើនេះទំនងជាជាការសងសឹកចំពោះការសម្រេចចិត្តរបស់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ក្នុងការចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាម ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax បានរាយការណ៍កាលពីថ្ងៃសុក្រថា លោក Karim Khan ត្រូវបានដាក់បញ្ចូលឈ្មោះទៅក្នុងមូលដ្ឋានទិន្នន័យរបស់ក្រសួងមហាផ្ទៃ ជាបុគ្គលដែលរដ្ឋាភិបាលរុស្ស៊ីតាមចាប់ខ្លួន រួមជាមួយនឹងអង្គចៅក្រមចំនួន ៣ រូបទៀតផងដែរ ។
ទន្ទឹមនោះ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានហៅការចេញដីកាចាប់ខ្លួនលើលោក ពូទីន របស់តុលាការ ICC ថាជាការសម្រេចចិត្តខុសច្បាប់ ហើយភាគីខាងរុស្ស៊ីក៏បានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក Khan និងចៅក្រម ៣ រូបទៀតគឺលោកស្រី Akane Tomoko, លោក Rosario Salvatore Aitala និងលោក Sergio Gerardo Ugalde Godinez ។

ស្របពេលជាមួយគ្នានេះ តុលាការ ICC ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរកាលពីថ្ងៃសៅរ៍ ដោយហៅសកម្មភាពរបស់រុស្ស៊ីថាជា “វិធានការអយុត្តិធម៌ និងមិនសមហេតុផល” ហើយតុលាការនឹងរក្សាសិទ្ធិស្របច្បាប់របស់ខ្លួនដើម្បីធានានូវការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរដែលនាំឲ្យមានការព្រួយបារម្ភទៅដល់សហគមន៍អន្តរជាតិទាំងមូល” ។
គួរបញ្ជាក់ថា កាលពីខែមីនា តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន និងមន្ត្រីរុស្ស៊ីម្នាក់ទៀត ដោយចោទប្រកាន់អ្នកទាំងពីរពីបទនិរទេសកុមារដោយខុសច្បាប់ពីតំបន់កាន់កាប់របស់អ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក មិនគាំទ្រឲ្យ អ៊ុយក្រែន វាយប្រហារលើ រុស្ស៊ី ឡើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ