ព័ត៌មានអន្ដរជាតិ
មកដឹងមុខម្ហូបពេលល្ងាចសម្រាប់មេដឹកនាំពិភពលោកក្នុងកិច្ចប្រជុំ G7 នៅជប៉ុន
ប្រទេសជប៉ុនដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 បានទទួលស្វាគមន៍មេដឹកនាំប្រទេសជាសមាជិកយ៉ាងកក់ក្ដៅ ជាពិសេសគឺការរៀបចំម្ហូបអាហារយ៉ាងសម្រិតសម្រាំង និងមានគុណភាពផងដែរ ។

ក្នុងកិច្ចប្រជុំដែលបានចាប់ផ្ដើមតាំងតែពីថ្ងៃទី១៩ ខែឧសភា និងបានបញ្ចប់នៅថ្ងៃទី២១ ខែឧសភានេះ, លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក៏បានរៀបចំម្ហូបអាហារឆ្ងាញ់ៗសម្រាប់ពិធីជប់លៀងពេលល្ងាចដើម្បីជាការលាគ្នា ។
អាហារពេលល្ងាចមុខដំបូងសម្រាប់មេដឹកនាំពិភពលោកនៃក្រុមប្រទេស G7 នោះគឺ អយស្ទ័រចំហុយស្រាសាកេ (Sake) ជាមួយនឹងពងត្រី Caviar អមដោយបង្គាជប៉ុនប្រឡាក់ជាមួយទឹកជ្រលក់ Shuto ជាទឹកជ្រលក់ផ្សុំចេញពីពោះវៀនត្រី Bonito ផ្អាប់ទុកក្នុងស្រាសាកេ, ទឹកឃ្មុំ និងស្រា ស មីរីន ។

ទន្ទឹមនោះ មេដឹកនាំទាំងនោះក៏ទទួលបានត្រីជំពូកក្អែកសមុទ្រជាមួយនឹងផ្សិត Matsutake របស់ជប៉ុន, ត្រីថ្ម ឬ Stonefish និងបង្កងដុត ។ បន្ទាប់មកមានសាច់គោជប៉ុនដ៏ល្បីឈ្មោះមានប្រភពមកពីទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលគេស្គាល់ថាជាសាច់គោហ៊ីបា ជាមួយកាំប្រម៉ាសមុទ្រក្រហម និងផ្លែទ្រប់ ហើយក៏មានស្រាស និងស្រាក្រហមផងដែរ ។
គួរបញ្ជាក់ថា មេដឹកនាំពិភពលោកនៃបណ្តាប្រទេស G7 ដែលមានជប៉ុន, អាល្លឺម៉ង់, បារាំង, កាណាដា, អ៊ីតាលី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ាភាគខាងត្បូង ខណៈរបៀបវារៈចម្បងក្នុងវេទិកានោះគឺចិន និងរុស្ស៊ីដែលនៅតែបើកការវាយលុកលើអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ រុស្ស៊ី កត់ឈ្មោះរដ្ឋអាជ្ញាតុលាការ ICC ចូលក្នុងបញ្ជីតាមចាប់ខ្លួន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ