ព័ត៌មានអន្ដរជាតិ
មិនមានពលរដ្ឋ ថៃ ច្រើនទេដែលទៅបោះឆ្នោតម្ដងទៀតក្នុងខេត្ត Nakhon Pathom
មិនមានប្រជាពលរដ្ឋច្រើននោះទេ ក្នុងចំណោមអ្នកដែលមានសិទ្ធិបោះឆ្នោតចំនួន ៩៤៣ នាក់បានអញ្ជើញទៅបោះឆ្នោតម្ដងទៀតនៅក្នុងមណ្ឌលបោះឆ្នោតលេខ១ នៃខេត្ត Nakhon Pathom នៅថ្ងៃអាទិត្យនេះ ហើយក៏ព្រោះតែមនុស្សជាច្រើនជឿជាក់ថា ការបោះឆ្នោតម្ដងទៀតនេះ នឹងមិនមានការប្រែប្រួលលទ្ធផលច្រើននោះទេ ។

ការរៀបចំបោះឆ្នោតឡើងវិញនៅខេត្តភាគកណ្ដាលប្រទេសថៃមួយនេះបានកើតឡើង បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានសម្រេចចាត់ទុកជាមោឃៈនូវសន្លឹកឆ្នោតដែលប្រជាពលរដ្ឋបានបោះកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ ដោយសារតែការិយាល័យបោះឆ្នោតលេខ១០ ត្រូវបានដួលរលំដោយភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ពោល ១៥ នាទី មុនពេលបិទការបោះឆ្នោត ។
ទន្ទឹមនោះមុនពេលគណៈកម្មាធិការប្រកាសបិទការបោះឆ្នោតនោះ ក៏មានអ្នកបោះឆ្នោតប្រមាណ ៨០ ភាគរយបានទៅបោះឆ្នោតនៅមណ្ឌលនោះរួចហើយផងដែរ ប៉ុន្តែគណៈកម្មាធិការបោះឆ្នោតខេត្តសម្រេចបើកការបោះឆ្នោតសាជាថ្មី ដោយសារតែមានអ្នកបោះឆ្នោតតែ ៧៦៣ នាក់ប៉ុណ្ណោះក្នុងចំណោម ៩៤៣ នាក់បានទៅបោះឆ្នោត ។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតថ្ងៃទី១៤ ខែឧសភាកន្លងមកទៅ បេក្ខជនមកពីគណបក្សឆាតថៃផាតាណា (CTPP) បានឈ្នះក្នុងមណ្ឌលបោះឆ្នោតចំនួន ៣ ក្នុងចំណោមណ្ឌលចំនួន ៦ របស់ខេត្ត Nakhon Pathom ខណៈដែលគណបក្សចលនាឆ្ពោះទៅមុខ (MFP) បានឈ្នះនៅក្នុងមណ្ឌលទី៤ និងទី៥ ហើយគណបក្សថៃរួបរួមជាតិ (UTN) របស់លោក ប្រាយុទ្ធ បានឈ្នះនៅក្នុងមណ្ឌលទី២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ថ្ងៃនេះ ខេត្តភាគកណ្ដាល ថៃ រៀបចំការបោះឆ្នោតសកលឡើងវិញ

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?