ព័ត៌មានអន្ដរជាតិ
លោក Pita នឹងបំបែកកំណត់ត្រាថ្មីមួយ បើក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ
មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ ក្រោយជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ ។

ទន្ទឹមនោះ ប្រសិនបើលោក Pita ដែលបច្ចុប្បន្នមានវ័យ ៤២ ឆ្នាំក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃមែននោះ, លោកនឹងបំបែកកំណត់ត្រាថ្មីមួយក្នុងរយៈពេល ៧៧ ឆ្នាំ ជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ ចាប់តាំងពីលោក Seni Pramoj ដែលក្លាយជានាយករដ្ឋមន្ត្រីទី៦ របស់ប្រទេសក្នុងខែកញ្ញា ឆ្នាំ១៩៤៥ មានវ័យត្រឹម ៤០ ឆ្នាំ ។
ប៉ុន្តែទោះជាយ៉ាងណា លទ្ធផលបោះឆ្នោតចំនួន ១៥២ អាសនៈដែលគណបក្សរបស់លោក Pita ទទួលបាននៅពេលនេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់តំណែងជានាយករដ្ឋមន្ត្រី ដោយតម្រូវឲ្យគណបក្សមួយនេះកៀរគរ រកអាសនៈសភាឲ្យបានយ៉ាងតិច ៣៧៦ ។

រហូតមកដល់ពេលនេះ គណបក្សចលនាឆ្ពោះទៅមុខ កំពុងធ្វើការលើការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយជាមួយនឹងគណបក្សនយោបាយចំនួន ៨ ផ្សេងទៀតដែលរំពឹងនឹងប្រមូលបានអាសនៈចំនួន ៣១៤ ដើម្បីឲ្យកាន់តែកៀកនឹងអាសនៈដែលសភាចង់បាន ។
គួរបញ្ជាក់ថា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃ, បេក្ខជនរបស់គណបក្សដែលឈ្នះឆ្នោត ត្រូវការសំឡេងគាំទ្រភាគច្រើននៅក្នុងការបោះឆ្នោតរួមគ្នាដោយសភាទាំងពីរ ដោយមានសំឡេងយ៉ាងតិច ៣៧៦ ពីសមាជិកសភាចំនួន ៥០០ រូប និងសមាជិកព្រឹទ្ធសភា ២៥០ រូប ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ ដំណើរការឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ ថៃ កាន់តែពិបាក ក្រោយមានគណបក្សប្រកាសដកខ្លួន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់