ព័ត៌មានអន្ដរជាតិ
លោក បៃដិន៖ ទំនាក់ទំនង អាមេរិក-ចិន នឹងល្អប្រសើរឡើងវិញ ក្នុងពេលឆាប់ៗ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភាថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង នឹងល្អប្រសើរឡើងវិញក្នុងរយៈពេលដ៏ខ្លីខាងមុខ ។
លោក បៃដិន និយាយថា ទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីកិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី នៃប្រទេសឥណ្ឌូណេស៊ីកាលពីខែវិច្ឆិកា ។
ហើយការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន កាលពីខែកុម្ភៈ ក្នុងការបាញ់ទម្លាក់បាឡុងចារកម្មចិន ដែលហោះពេញសហរដ្ឋអាមេរិក ក៏បានបង្កឲ្យមានជម្លោះការទូតរវាង ប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីរផងដែរ ។
បន្ទាប់មក ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ទីក្រុងប៉េកាំង ដែលត្រូវបានគេមើលឃើញថាជាឱកាសដើម្បីកែលម្អទំនាក់ទំនង គឺត្រូវបានលុបចោលភ្លាមៗជុំវិញឧប្បត្តិហេតុនោះ ។
កាលពីថ្ងៃអាទិត្យ ក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន, លោក បៃដិន ត្រូវបានគេសួរថាតើ ហេតុអ្វីបានជាបណ្តាញទូរស័ព្ទបន្ទាន់ដែលបានគ្រោងទុករវាងសហរដ្ឋអាមេរិក និងចិនមិនដំណើរការ? លោកបានឆ្លើយតបថា “អ្នកនិយាយត្រូវ យើងគួរតែមានបណ្តាញទូរស័ព្ទបន្ទាន់ដោយបើកចំហ។ នៅកោះបាលី នោះហើយជាអ្វីដែលលោកប្រធានាធិបតី ស៊ី និងខ្ញុំ បានយល់ព្រម”។
លោក បៃដិន បន្ថែមថា “ប៉ុន្តែបន្ទាប់មក បាឡុងបានហោះលើសហរដ្ឋអាមេរិក។ វាត្រូវបានបាញ់ទម្លាក់ ហើយអ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌនៃការនិយាយគ្នា។ ខ្ញុំគិតថាអ្នកនឹងឃើញ ទំនាក់ទំនងនឹងចាប់ផ្តើមល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ”។
យ៉ាងណាមិញ រដ្ឋបាលរបស់លោក បៃដិន ក៏ធ្វើឲ្យចិនខឹងសម្បាផងដែរ ដោយសារតែការកំណត់គោលដៅពាណិជ្ជកម្មលើមីក្រូឈីប ដោយលើកឡើងពីហានិភ័យនៃការប្រើប្រាស់យោធា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ការស្ទង់មតិ៖ ដូណាល់ ត្រាំ នឹងឈ្នះ ចូ បៃដិន បើអ្នកទាំង២ ប៉ះគ្នាក្នុងការបោះឆ្នោតឆ្នាំ២០២៤
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា