Connect with us

ព័ត៌មានអន្ដរជាតិ

រឿង៨យ៉ាងប្រហែលគ្មានអ្នកចាប់អារម្មណ៍ ក្នុងព្រឹត្តិការណ៍ស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក យប់មិញ

បានផុស

នៅ

វាគឺជាពិធីស្បថចូលកាន់តំណែងខុសពីប្រធានាធិបតីផ្សេងទៀត។ គ្មានហ្វូងមនុស្ស គ្មានប្រធានាធិបតីផុតអាណត្តិចូលរួមនិងការធ្លាក់ព្រិលដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានភ្ញៀវតិចតួចណាស់ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីនេះដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ១៩។

នេះគឺជារឿង១២យ៉ាងដែលអ្នកប្រហែលជាមិនបានដឹង៖

១. រថយន្តទំនើបដែលដឹកលោក Biden និងភរិយាទៅក្បួនព្យុហយាត្រាគឺមានស្លាកលេខ៤៦ ដែលបញ្ជាក់ថា ឥឡូវនេះលោកបានក្លាយជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក។ ចំណែកស្លាកលេខនៅលើឡានរបស់លោកស្រី Harris គឺ៤៩ ព្រោះលោកស្រីទើបតែបានក្លាយជាអនុប្រធានាធិបតីទី៤៩របស់សហរដ្ឋអាមេរិក។

២. លោកស្រី Kamala Harris, Hillary Clinton និង Michelle Obama បានស្លៀកពាក់ឈុតពណ៌ផ្កាឈូកចាស់និងពណ៌ស្វាយ។ នេះហាក់ដូចជានិមិត្តរូបនៃការអំពាវនាវរបស់ពួកគេ ឲ្យមានសាមគ្គីភាពរវាងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ។

៣. លោក Joe Biden បានធ្វើសច្ចាប្រណិធានដោយប្រើប្រាស់ព្រះគម្ពីរ ដែលមាននៅក្នុងក្រុមគ្រួសាររបស់លោកចាប់តាំងពីឆ្នាំ១៨៩៣មកម្ល៉េះ ហើយគម្ពីរនេះត្រូវបានប្រើនៅពេលស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីក្នុងឆ្នាំ២០០៩និង២០១៣។ គម្ពីរនេះមានឈើឆ្កាង Celtic នៅលើគម្រប ហើយត្រូវបានប្រើរាល់ពេលដែលគាត់ស្បថ ចូលកាន់តំណែងជាសមាជិកព្រឹទ្ធសភា។

៤. ផ្ទុយពីការរំពឹងទុករបស់មនុស្សគ្រប់គ្នា លោក Donald Trump បានទុកកំណត់ត្រាមួយឲ្យអ្នកស្នងតំណែងរបស់គាត់នៅក្នុងការិយាល័យ Oval។ គេមិនដឹងថាតើលោក Trump បានសរសេរអ្វីទេប៉ុន្តែលោក Biden បាននិយាយថា កំណត់ហេតុនោះគឺ “សប្បុរសណាស់”។

៥. ខណៈពេលដែលលោកប្រធានាធិបតី Biden កំពុងស្បថចូលកាន់តំណែង គេឃើញមានអ្វីធ្វើចលនានៅឯផ្នូរកូនប្រុសរបស់គាត់ឈ្មោះ Beau ក្នុងរដ្ឋ Delaware។

៦. លោកស្រី Harris ត្រូវបានអមដំណើរចូលពិធីនេះដោយមន្រ្តីប៉ូលិសវិមានកាពីតូល លោក Eugene Goodman, ពោលគឺរយៈពេលពីរសប្តាហ៍ បន្ទាប់ពីគាត់ត្រូវបានគេកោតសរសើរចំពោះវីរបុរសក្នុងការបណ្តេញហ្វូងមនុស្សដែលគាំទ្រលោក Trump ឲ្យទៅឆ្ងាយពីបន្ទប់ប្រជុំព្រឹទ្ធសភាក្នុងអំឡុងកុបកម្មដ៏សាហាវ។

៧. លោកស្រីត្រូវបានធ្វើសច្ចាប្រណិធានដោយ Sonia Sotomayor ដែលជាជនជាតិអាមេរិកឡាទីនទី១ ដែលបម្រើការនៅតុលាការកំពូលសហរដ្ឋអាមេរិក។

៨. Amanda Gorman អាយុ២២ឆ្នាំដែលជាអ្នកនិពន្ធកំណាព្យយុវជនជាតិសហរដ្ឋអាមេរិកទី១ គឺជាកវីក្មេងជាងគេបំផុតដែលបានអាននៅឯពិធីសម្ពោធចូលកាន់តំណែងរបស់ប្រធានាធិបតី។ នាងបានសូត្រកំណាព្យរបស់នាងដែលមានចំណងជើងថា Hill We Climb៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Sky News

ចុចអាន៖ បញ្ជាប្រតិបត្តិទាំង១៧ដែលលោក Joe Biden ចុះហត្ថលេខានៅថ្ងៃចូលកាន់តំណែងដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម