ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានឲ្យប្រជាជនប្រយ័ត្នខ្លួន ខណៈអាកាសធាតុ នឹងឡើងក្តៅខ្លាំង ក្នុងសប្តាហ៍នេះ
នាយកដ្ឋានឧតុនិយមថៃ បានព្យាករអំពីការឡើងកម្តៅ និងភ្លៀងធ្លាក់ខ្លាំង ហើយព្រមានប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព។
កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា នាយកដ្ឋានឧតុនិយម បានព្រមានថា តំបន់ភាគខាងជើងប្រទេសថៃ អាចនឹងមានសីតុណ្ហភាពក្តៅខ្លាំង ប៉ុន្តែតំបន់ខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ។ ប្រជាពលរដ្ឋ ក៏ត្រូវបានជំរុញ ឲ្យប្រយ័ត្នសុខភាពផងដែរ។

ទន្ទឹមនោះ ខ្យល់បក់បោកពីទិសខាងលិច ដែលបក់កាត់សមុទ្រ Andaman ភាគខាងត្បូងប្រទេសថៃ និងឈូងសមុទ្រថៃ ទំនងជានឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់ខ្លះនៃឆ្នេរសមុទ្រភាគនិរតី។ អ្នកនេសាទ ក៏ត្រូវបានណែនាំឲ្យប្រុងប្រយ័ត្ន និងចៀសវាងការចេញទៅសមុទ្រផងដែរ។
ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែឧសភា ខ្យល់មូសុងនិរតីដែលមានកម្លាំងខ្លាំង នឹងគ្របដណ្តប់លើផ្នែកខាងលើនៃប្រទេសថៃ ខណៈប្រព័ន្ធសម្ពាធទាប នឹងគ្របដណ្តប់លើប្រទេសវៀតណាម។ ជាលទ្ធផល នៅតំបន់ភាគខាងជើងនៃប្រទេសថៃ នឹងមានភ្លៀងធ្លាក់ខ្លាំង។
តំបន់ភាគខាងជើង នឹងជួបសីតុណ្ហភាពពី៣៨ទៅ៤០អង្សារសេ ជាពិសេសនៅក្នុងខេត្ត Mae Hong Son, Chiang Mai, Tak, Kamphaeng Phet, និង Phetchabun ។
នៅតំបន់កណ្តាល សីតុណ្ហភាពនឹងមានចន្លោះពី៣៨ទៅ៤០អង្សាសេ ចំណែកនៅតំបន់ភាគខាងកើត នឹងមានសីតុណ្ហភាពពី៣៤ទៅ៣៨អង្សារសេ ជាពិសេសខេត្តមួយចំនួនដូចជា Prachin Buri, Sa Kaeo, Rayong, Chanthaburi, និង Trat។
ដោយឡែក សម្រាប់តំបន់ទីក្រុងបាងកក និងតំបន់ជុំវិញ សីតុណ្ហភាព នឹងមានចន្លោះពី ៣៥ ទៅ ៣៩ អង្សាសេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ