ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រអាហ្សង់ទីនរកឃើញផូស៊ីលដាយណូស័រកវែងម្ដងទៀតហើយ
បាសាណិភូតវិទូមកពីអាហ្សង់ទីនបានរកឃើញបំណែកផូស៊ីលដាយណូស័រកវែងដ៏ធំមួយ ស្ថិតនៅតំបន់ Patagonia នៃអាមេរិកខាងត្បូង ។
តាមពិតផូស៊ីលខាងលើធ្លាប់ត្រូវគេរកឃើញម្ដងហើយដោយអ្នកវិទ្យាសាស្ត្រក្នុងឆ្នាំ ២០១៨ ប៉ុន្តែឆ្អឹងរបស់វាធំពេកបណ្ដាលឲ្យឡានក្រឡាប់ ។ យ៉ាងណាមិញ ផូស៊ីលដាយណូស័រស៊ីបន្លែនេះមិនមានរងការខូចខាតឡើយមកទល់បច្ចុប្បន្ន ។
បាសាណិភូតវិទូ Nicolas Chimento មានប្រសាសន៍ថា ឈ្មោះដែលអ្នកវិទ្យាសាស្ត្រដាក់ឲ្យដាយណូស័រគឺ “Chucarosaurus Diripienda” មានន័យថារឹងមាំនិងច្របល់គ្នា ព្រោះវាមិនបាក់បែកទោះបីរមៀលធ្លាក់ពីលើឡានកាលពីឆ្នាំ ២០១៨ ប៉ុន្មានត្រឡប់ក៏ដោយ ។
បើយោងតាមការប៉ាន់ស្មាន Chucarosaurus គឺជាពូជដាយណូស័រធំបំផុតដែលធ្លាប់រកឃើញនៅក្នុងភ្នំខេត្ត Rio Negro វាមានទម្ងន់ ៥០ តោន និងកម្ពស់ដល់ទៅ ៣០ ម៉ែត្រឯណោះ ។ ចំណែកឯឆ្អឹងភ្លៅរបស់វាដែលទើបនឹងរកឃើញវិញ គឺបែកជា ៣ បំណែក ក្នុងមួយបំណែកមានទម្ងន់ជាង ១០០ គីឡូក្រាម ជាពិសេសតម្រូវឲ្យមនុស្សយ៉ាងតិច ៣ នាក់លើកបានរួច ៕
ចុចអាន ៖ គ្រោងឆ្អឹងដាយណូស័រ T-Rex ដេញថ្លៃជាង ៦ លានដុល្លារ នៅប្រទេសស្វីស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ