Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! មនុស្សយ៉ាងតិច ១៥ នាក់ស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអ៊ីរ៉ាក់

បានផុស

នៅ

ការវាយប្រហារអត្តឃាតចំនួន ២ នៅរដ្ឋធានីបាកដាដរបស់ប្រទេសអ៊ីរ៉ាក់បានឆក់យកអាយុជីវិតមនុស្សតិច ១៥ នាក់ និងយ៉ាងហោចណាស់ ២០ នាក់រងរបួស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកម្នាក់ក្នុងចំណោមអ្នកបំផ្ទុះគ្រាប់បែកបានបំផ្ទុះខ្លួនឯងនៅទីលាន Tayaran Square រីឯម្នាក់ទៀតបានបំផ្ទុះឧបករណ៍របស់ពួកគេក្នុងផ្សារ “Bab al-Sharqi” នៅកណ្តាលទីក្រុងបាកដាដ ។

ប្រភពបានកត់សម្គាល់ថា រថយន្តសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុនៃការផ្ទុះដើម្បីដឹកអ្នកស្លាប់ និងអ្នករងរបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ ។

យោងតាមប្រភពព័ត៌មានពីប៉ូលិសបានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលអ្នករងរបួសខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

ការផ្ទុះនេះបានកើតឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅកណ្តាលទីក្រុងបាកដាដ ហើយក្រៅពីគ្រោះថ្នាក់ដល់មនុស្សក៏មានការខូចខាតខាងសម្ភារៈជាច្រើនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មេបញ្ជាការអ៊ីរ៉ង់ម្នាក់ទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅព្រំដែនអ៊ីរ៉ាក់-ស៊ីរី

ចុចអាន ៖ ទាហានសម័យសង្គ្រាមអ៊ីរ៉ាក់ប្តឹងក្រសួងការពារជាតិអាមេរិកព្រោះសំឡេងផ្ទុះអាវុធធ្វើឲ្យគាត់ថ្លង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម