ព័ត៌មានអន្ដរជាតិ
ចិន កោះហៅឯកអគ្គរាជទូតជប៉ុន មកតវ៉ា ពាក់ព័ន្ធ សេចក្តីថ្លែងការណ៍នៅ G7
កាលពីថ្ងៃអាទិត្យទី២១ខែឧសភា អនុរដ្ឋមន្ត្រីការបរទេសចិនលោក Sun Weidong បានកោះហៅឯកអគ្គរាជទូតជប៉ុនលោក Hideo Tarumi ដើម្បីបំភ្លឺការចោទប្រកាន់ប្រឆាំងទីក្រុងប៉េកាំង នៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា។
![](https://www.kampucheathmey.com/wp-content/uploads/2023/05/image-1360.png)
លោក Sun និយាយថា ប្រទេសជប៉ុន ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រទេសទាំង៧ បានចូលដៃជាមួយបណ្តាប្រទេសលោកខាងលិចក្នុងការលាបពណ៌ និងវាយប្រហារប្រទេសចិន ក៏ដូចជាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនដែរ។
អ្នកការទូតខាងលើបន្តថា “ភាគីចិន មិនពេញចិត្តទាល់តែសោះ និងសូមប្រឆាំងដាច់ខាត ដោយជំរុញឲ្យសមាជិក G7 បញ្ឈប់ការបង្កើត និងបង្កការប្រឈមមុខដាក់គ្នាក្នុងប្លុក”។
គួរបញ្ជាក់ជាថ្មី នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ, G7 បានចោទប្រកាន់ប្រទេសចិនពីការបង្ខិតបង្ខំសេដ្ឋកិច្ច ការរំលោភសិទ្ធិមនុស្ស និងញុះញង់ឲ្យមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។
បន្ទាប់មក ស្ថានទូតជប៉ុនប្រចាំនៅប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា លោក Tarumi បានប្រាប់លោក Sun ថា កង្វល់ដែលលើកឡើងដោយ G7 គឺ សមហេតុផល ហើយនឹងបង្ហាញក្តីព្រួយបារម្ភជាថ្មីម្តងទៀត ប្រសិនបើចិន មិនផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនទេនោះ។
គួរបញ្ជាក់ថា ក្រុមប្រទេស G7 រួមមាន សហរដ្ឋអាមេរិក កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កិច្ចប្រជុំកំពូល G7 ចាប់ផ្តើមថ្ងៃនេះ ខណៈ ចិន និងរុស្ស៊ី ជារបៀបវារៈសំខាន់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?