ព័ត៌មានអន្ដរជាតិ
មិនត្រឹមល្បីលើឆាកនយោបាយ កូនស្រីពៅលោក ថាក់ស៊ីន ជះឥទ្ធិពលរហូតគេសម្រុកទិញផលិតផលតាម
ថ្វីត្បិតតែលោកស្រី Paetongtarn Shinawatra ចូលប្រឡូកក្នុងឆាកនយោបាយក៏ដោយ ប៉ុន្តែគាត់ក៏ក្លាយជាមនុស្សស្រីវ័យក្មេងដ៏ល្បីល្បាញរបស់ប្រទេសថៃយ៉ាងឆាប់រហ័ស ជាពិសេសនៅពេលបង្ហាញខ្លួនជាសាធារណៈ។

ក្នុងនោះមានសំណួរជាច្រើនរបស់ស្រីៗ ជាពិសេសយុវវ័យភាគច្រើនបានចោតសួរថា តើកូនស្រីលោកថាក់ស៊ីនមានសម្រស់ស្អាតខ្លាំងដោយរបៀបណា ទាំងដែលគាត់បានសម្រាលកូនរួចហើយ និងខំប្រឹងធ្វើនយោបាយទាំងយប់ថ្ងៃគ្មានពេលសម្រាកទាល់តែសោះ។
យ៉ាងណាមិញ លោកស្រី Paetongtarn បានចែករំលែកអាថ៌កំបាំងរបស់គាត់ក្នុងអំឡុងពេលវគ្គ Live Facebook ជាមួយអ្នកគាំទ្រកាលពីថ្ងៃទី១៧ ឧសភាថា នាងចង់និយាយអំពីរឿងគ្រប់យ៉ាង លើកលែងតែរឿងនយោបាយ ដូច្នេះស្ត្រីក្នុងចំណោមទស្សនិកជនរបស់នាង ចង់ដឹងភ្លាមៗថា តើអាថ៌កំបាំងដែលតែងតែមើលទៅស្អាតនោះជាអ្វី។
តាមពិត អាថ៌កំបាំងរបស់គាត់ស្អាតខ្លាំង គឺការក្នុងក្រែមលាបមាត់ចំនួន៥មុខគឺ YSL Slim Velvet Radical លេខ ៣១១, ម៉ាក Amuse របស់កូរ៉េខាងត្បូង, លេខ២ Moulin Rouge របស់ Jovinaលេខ២, Strawberry Cheesecakeលេខ៣ និង Naree’s, Dinner Time លេខ២០៧។
ដូចការរំពឹងទុក ក្រែមទាំង៥ដើមរបស់លោកស្រី Paetongtarn Shinawatra បានទទួលបានការចាប់អារម្មណ៍ភ្លាមៗ ហើយគន្លឹះផាត់មុខរបស់គាត់បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គម។
ទោះយ៉ាងណា ក្រែមដែលកូនស្រីពៅលោក ថាក់ស៊ីន ប្រើ ត្រូវគេបញ្ជាទិញអស់ស្តុក ខណៈអ្នកលេងហ្វេសប៊ុកជាច្រើនបានត្អូញត្អែរថាយីហោ Naree និង Jovina អស់គ្មានសល់ ហើយម្នាក់ទៀតក៏និយាយដែរថា នាងធ្វើដំណើរទៅខេត្ត Rayong ដើម្បីទិញផ្ទាល់ថែមទៀតផង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារា ថៃ ៥ គូ ត្រូវអ្នកគាំទ្រជំរុញឲ្យស្រលាញ់គ្នាពិត
ចុចអាន៖បើលោក Pita ក្លាយជានាយករដ្ឋមន្ត្រី នឹងអាចមានស្រ្តីកាន់តំណែងក្នុងក្រសួងហិរញ្ញវត្ថុដំបូងគេនៅថៃ

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច