Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ទឹកជំនន់ជិតលិចឃ្លាំងស្តុកវ៉ាក់សាំងកូវីដនៅ អង់គ្លេស

បានផុស

នៅ

ក្រុមសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយដើម្បីការពារឃ្លាំងមួយ ដែលស្តុកពេញទៅដោយវ៉ាក់សាំងការពារជំងឺកូវីដ១៩ពីទឹកជំនន់ដែលបង្កឡើងដោយព្យុះ Christoph។

លោក Mark Pritchard មេដឹកនាំក្រុមប្រឹក្សា Wrexham បាននិយាយថា ពួកគេត្រូវបានជូនដំណឹងអំពីគ្រោះទឹកជំនន់នៅតំបន់ឧស្សាហកម្ម Wrexham ដែលកំពុងធ្វើឲ្យឃ្លាំងស្តុកវ៉ាក់សាំង Oxford-AstraZeneca ស្ថិតក្នុងគ្រោះថ្នាក់។

ថ្លែងទៅកាន់វិទ្យុ BBC លោក Cllr Pritchard និយាយថា “យើងមានឧប្បត្តិហេតុមួយនៅឯតំបន់ឧស្សាហកម្ម Wrexham។ វ៉ាក់សាំងកូវីដរបស់សកលវិទ្យាល័យ Oxford ត្រូវបានផលិតនៅទីនោះ ហើយទីនោះមានឃ្លាំងរក្សាទុកវ៉ាក់សាំង។

លោកនិយាយថា “យើងត្រូវធ្វើការជាដៃគូដើម្បីប្រាកដថា យើងមិនបានបាត់បង់វ៉ាក់សាំងក្នុងទឹកជំនន់ទេ”។

ហើយថ្លែងទៅកាន់សារព័ត៌មាន Sky News, លោកបានបន្ថែមថា “ការផ្គត់ផ្គង់វ៉ាក់សាំងអាចមានផលប៉ះពាល់មិនត្រឹមតែនៅ Wrexham ប៉ុណ្ណោះទេ ប៉ុន្តែនៅគឺទូទាំងប្រទេសតែម្តង”។

ពួកគេស្ថិតនៅក្រោមសម្ពាធនិងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ឃ្លាំងអាចត្រូវបានជន់លិចក្នុងទឹកជំនន់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Metro

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២២ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣៤ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤៨ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម