ព័ត៌មានអន្ដរជាតិ
ឆេះអន្តេវាសិកដ្ឋាន ស្លាប់ក្មេងៗសិស្សសាលា១៩នាក់ នៅប្រទេស ហ្គីយ៉ាន
កុមារចំនួន ១៩ នាក់បានស្លាប់ ក្នុងគ្រោះអគ្គិភ័យឆេះអន្តេវាសិកដ្ឋានមួយកន្លែង នៅទីក្រុង Mahdia កណ្តាលប្រទេស ហ្គីយ៉ាន ។

អគ្គិភ័យ បានឆាបឆេះនៅពេលពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទឈានចូលថ្ងៃអង្គារ ដោយបានឆាបឆេះអន្តេវាសិកដ្ឋាននៃអនុវិទ្យាល័យមួយ និងបណ្តាលឲ្យជាប់សិស្សនៅក្នុងនោះ។
ការស៊ើបអង្កេតបឋមបង្ហាញថា អគ្គិភ័យនេះប្រហែលជា មានអ្នកលួចដុត ប៉ុន្តែប៉ូលិស និយាយថា ពួកគេមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យណាម្នាក់នោះទេ។

ទន្ទឹមនោះ ក្រៅពីអ្នកស្លាប់ មនុស្សជាច្រើននាក់ផ្សេងទៀតក៏បានរងរបួសផងដែរ ខណៈប្រធានាធិបតីហ្គីយ៉ាន លោក Irfaan Ali បាននិយាយថា “នេះគឺជាគ្រោះមហន្តរាយដ៏ធំមួយ។ វាជារឿងដ៏អាក្រក់ វាពិតជាឈឺចាប់ណាស់”។
គួរបញ្ជាក់ថា ហ្គីយ៉ាន គឺជាប្រទេសស្ថិតនៅចន្លោះប្រទេស វ៉េណេស៊ុយអេឡា និង សូរីណាម នៅលើឆ្នេរសមុទ្រភាគខាងជើងនៃតំបន់អាមេរិកខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ