Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វី អាល្លឺម៉ង់ ចង់ឲ្យលោក ចូ បៃដិន ឈ្នះឆ្នោតលើ ដូណាល់ ត្រាំ?

បានផុស

នៅ

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបង្ហាញការគាំទ្ររបស់គាត់ចំពោះលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំក្រោយ ដោយនិយាយថា ប្រធានាធិបតីដែលកំពុងកាន់អំណាចរូបនេះ គឺស័ក្តិសមសម្រាប់ការងារកំពូល ដោយសារតែបទពិសោធន៍ដ៏ក្រាស់ក្រែលរបស់គាត់នៅក្នុងឆាកនយោបាយ។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz (រូបថត៖ DPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងពេលថ្លែងទៅកាន់សិស្សានុសិស្ស នៅសាលាបឋមសិក្សាមួយជិតទីក្រុងបែរឡាំង កាលពីថ្ងៃចន្ទទី២២ខែឧសភា​ លោក Scholz ត្រូវបានគេសួរថា រវាងលោក បៃដិន និងលោក ត្រាំ តើលោកចង់ឲ្យនរណាឈ្នះ។ គាត់ឆ្លើយថា ប្រធានាធិបតីបច្ចុប្បន្នគឺប្រសើរជាង ហើយគាត់សង្ឃឹមថា លោក បៃដិន​ នឹងជាប់ឆ្នោតអាណត្តិទី២ ដោយលើកហេតុផលថា អ្នកប្រជាធិបតេយ្យដែលមានអាយុ៨០ឆ្នាំរូបនេះ ដឹងថាត្រូវធ្វើអ្វី ដើម្បីការពារពិភពលោកមិនឲ្យកើតសង្រ្គាម។

ទាក់ទងនឹងលោក ត្រាំ, លោកអធិការបតីបាននិយាយថា អតីតប្រធានាធិបតីរូបនេះ បង្កឲ្យមានការបែកបាក់គ្នានៅក្នុងប្រទេស ហើយសហរដ្ឋអាមេរិក នឹងគ្មានអនាគតល្អឡើយ ប្រសិនបើគាត់ឈ្នះនៅឆ្នាំ២០២៤។

លោក ចូ បៃដិន (ឆ្វេង) និងលោក ដូណាល់ ត្រាំ (រូបថត៖ Getty Images)

យោងតាមការស្ទង់មតិរបស់ Morning Consult ដែលចេញផ្សាយកាលពីសប្តាហ៍មុន បានបង្ហាញថា លោក ត្រាំ គឺនាំមុខដាច់ លើគូប្រជែងទាំងអស់នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ រួមទាំងអភិបាលរដ្ឋ Florida លោក Ron DeSantis ផងដែរ។

ការស្ទង់មតិមួយទៀតដោយ Big Data បង្ហាញថា ប្រសិនបើការបោះឆ្នោតសកល ត្រូវបានធ្វើឡើងក្នុងខែឧសភានេះ លោក បៃដិន នឹងចាញ់លោក ត្រាំ ដោយអ្នកសាធារណរដ្ឋ ទទួលបានសំឡេង ៤៥% ខណៈអ្នកប្រជាធិបតេយ្យទទួលបាន ត្រឹម ៣៨,១%ប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោកស្រី Clinton ព្រមានថា បើ Trump ជាប់ឆ្នោត អ៊ុយក្រែន នឹងចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម