ព័ត៌មានអន្ដរជាតិ
TikTok ប្ដឹងបកទៅរដ្ឋ Montana របស់អាមេរិក ជុំវិញការហាមឃាត់កម្មវិធីរបស់ខ្លួន
TikTok បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋ Montana របស់សហរដ្ឋអាមេរិកវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីរដ្ឋមួយនេះ បានចេញច្បាប់ហាមឃាត់កម្មវិធីកម្សាន្តដ៏ពេញនិយមនៅដើមឆ្នាំក្រោយ ។

TikTok អះអាងថា ការហាមប្រាមកម្មវិធីនេះ គឺមិនស្របនឹងរដ្ឋធម្មនុញ្ញ និងរំលោភបំពានលើសិទ្ធិវិសោធនកម្មទី១ ក៏ដូចជាច្បាប់សហព័ន្ធផ្សេងទៀតជាដើម ។ រដ្ឋ Montana មិនមានសិទ្ធិអំណាចក្នុងការអនុម័តច្បាប់ដែលជាគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ឬផលប្រយោជន៍សន្តិសុខជាតិរបស់ខ្លួននោះទេ ហើយរដ្ឋមួយនេះក៏មិនអាចហាមឃាត់វេទិកាទាំងមូលសម្រាប់ការទំនាក់ទំនងដោយផ្អែកលើការយល់ឃើញរបស់ខ្លួនផងដែរ ។

ទន្ទឹមនោះ អ្នកនាំពាក្យ TikTok លោក Brooke Oberwetter បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការប្រឈមនឹងការហាមឃាត់មិនស្របតាមរដ្ឋធម្មនុញ្ញរបស់រដ្ឋ Montana ដើម្បីការពារអាជីវកម្មរបស់ពួកគេ និងសិទ្ធិរបស់អ្នកប្រើប្រាស់រាប់ពាន់នាក់នៅរដ្ឋមួយនេះ ។

គួរឲ្យដឹងថា ចំពោះច្បាប់ពិន័យ និងហាមប្រាមនេះ ត្រូវបានចុះហត្ថលេខាដោយអភិបាលរដ្ឋ Montana លោក Greg Gianforte កាលពីសប្តាហ៍មុន ហើយអ្នកដែលល្មើសច្បាប់នឹងត្រូវពិន័យ ១ ម៉ឺនដុល្លារក្នុងមួយថ្ងៃ ខណៈដែលច្បាប់មួយនេះត្រូវបានសមាជិកសភានៅរដ្ឋ Montana បានបោះឆ្នោតគាំទ្រកាលពីខែមេសាកន្លងទៅ ។
ស្របពេលជាមួយគ្នានេះ ក្រៅពីរដ្ឋ Montana, សហរដ្ឋអាមេរិកទាំងមូល និងប្រទេសមួយចំនួនទៀតក៏បានដាក់កម្រិតលើ TikTok រួចទៅហើយផងដែរ ដោយបារម្មណ៍ពីសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Anadolu

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ