ព័ត៌មានអន្ដរជាតិ
មិនទាន់ជានាយករដ្ឋមន្ត្រីផង លោក Pita មានរឿងក្ដីក្ដាំជាច្រើនទៅហើយ
បើទោះបីជា មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃក៏ដោយ ប៉ុន្តែក៏មានរឿងក្ដីក្ដាំមួយចំនួនកំពុងដាក់បន្ទុកទៅលើរូបលោកផងដែរ ។

ក្រោយជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សចលនាឆ្ពោះទៅមុខ នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅក៏ពិតមែន ប៉ុន្តែលោក Pita ក៏កំពុងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ផងដែរ បន្ទាប់ពីសកម្មជននយោបាយលោក Ruangkrai Leekitwattana បានអំពាវនាវឲ្យគណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) ស៊ើបអង្កេតទៅលើអនាគតនាយករដ្ឋមន្ត្រីរូបនេះ ។
លោក Ruangkrai បានស្នើទៅដល់គណៈកម្មការរៀបចំការបោះឆ្នោតថៃឲ្យស៊ើបអង្កេតថាតើការកាន់កាប់ភាគហ៊ុនចំនួន ៤២,០០០ របស់លោក Pita នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV គឺផ្ទុយនឹងច្បាប់ដែរឬទេ ។ សកម្មជនរូបនេះបានចង្អុលបង្ហាញទៀតថា ការស្នើសុំរបស់លោកទៅកាន់ EC គឺដោយសារតែ រដ្ឋធម្មនុញ្ញថៃហាមមិនឲ្យម្ចាស់ភាគហ៊ុនក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឡើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កន្លងមកលោក Pita ធ្លាប់បានលើកឡើងថា លោកមិនបានកាន់កាប់ភាគហ៊ុនណាមួយនោះទេ គឺលោកទទួលមរតកអចលនទ្រព្យទាំងប៉ុន្មាននេះពីឪពុករបស់លោកប៉ុណ្ណោះ ។
យោងតាមមាត្រា ៦១ នៃច្បាប់រដ្ឋធម្មនុញ្ញថៃចែងថា គណៈកម្មការរៀបចំការបោះឆ្នោត (EC) អាចដកតំណែងបានតែបុគ្គលណាជាបេក្ខជនតំណាងរាស្ត្រ មុនការបោះឆ្នោតបញ្ចប់ប៉ុណ្ណោះ ។ ដូច្នេះក្នុងន័យនេះ EC មិនអាចដាក់បន្ទុកលើករណីដូចលោក Pita បាននោះទេ ស្របពេលដែលការបោះឆ្នោតក៏បានបញ្ចប់ទៅហើយផងដែរ ពោល EC មិនមានមូលដ្ឋានផ្លូវច្បាប់ក្នុងការដកបេក្ខភាព ឬសមាជិកសភាចេញពីការបោះឆ្នោតនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ