Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ឃាត់ខ្លួនជនជាតិខ្មែរ ៣ នាក់ ដែលតែងកាយជាព្រះសង្ឃ សំងំលាក់ខ្លួនក្នុងព្រៃ

បានផុស

នៅ

ប្រទេស​ថៃ ៖ ជនជាតិ​ខ្មែរ​ចំនួន ៣ នាក់ ដែល​តែង​កាយ​ជា​សង្ឃ ត្រូវ​បាន​តម្រួត​ថៃ​ចុះ​ឃាត់ខ្លួន ខណៈ​សង្ឃ​ទាំងអស់​នេះ កំពុង​បោះតង់​សំងំ​លាក់ខ្លួន​ក្នុង​ព្រៃរបោះ​មួយ​កន្លែង នៅ​ខេត្ត​សមុទ្រ​ប្រាកាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៨ បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ ២០២៣ វេលា​ម៉ោង ១០ ព្រឹក កម្លាំង​តម្រួត​អន្តោប្រវេសន៍​ខេត្ត​សមុទ្រ​ប្រាកាន បាន​ទទួល​សេចក្ដីរាយការណ៍​ថា មាន​មនុស្ស​ចម្លែក​តែង​កាយ​ជា​ព្រះសង្ឃ ហើយ​និមន្ត​ចូល​ទៅ​ក្នុង​ព្រៃ​មួយ​កន្លែង ខាងក្រោយ​ផ្សារ​ឃី​វន​គរ ស្ថិត​ក្នុង​ឃុំ​ថា​យ​បាន ស្រុក​មឿង ខេត្ត​សមុទ្រ​ប្រា​កាន។

បន្ទាប់ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​អន្តោប្រវេសន៍​ខេត្ត បាន​ចុះ​ទៅ​កាន់​ចំណុច​ខាងលើ គឺ​តំបន់​នោះ​មាន​ព្រៃរបោះ​ទំហំ​ប្រមាណ​ជា ២០ រ៉ៃ។ នៅ​ក្នុង​ព្រៃ​នោះ​ក៏បាន​ប្រទះឃើញ​សង្ឃ​ចំនួន ៣ អង្គ ដែល​ខ្លះ​នៅ​រុំ​ស្បង់​ចីវរ​នៅឡើយ តែ​ក្រោយពេល​សាកសួរ​ទើប​ដឹង​ថា ជា​ជនជាតិ​ខ្មែរ​ទាំង ៣ នាក់ មក​បន្លំ​ធ្វើជា​សង្ឃ​ដើម្បី​ដើរ​បិណ្ឌបាត​យក​បច្ច័យ។

ក្រោយពី​បាន​សួរនាំ និង​ត្រួតពិនិត្យ ទើប​ដឹង​ថា ពួកគេ​ទាំង ៣ នាក់ គ្មាន​ឯកសារ​អ្វី​ទាំងអស់ គឺជា​ជនអន្តោប្រវេសន៍​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ទើប​កម្លាំង​សមត្ថកិច្ច​ថៃ បាន​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​តម្រួត​មឿង សមុទ្រ​ប្រា​កាន ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ១៧ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ៣០ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៥៩ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

Sokha Hotels

ព័ត៌មានពេញនិយម