Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ថា ​រុស្ស៊ី ​មាន​សមត្ថភាព​បន្ត​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែន យូរអង្វែងទៀត

បានផុស

នៅ

ប្រធាន​សេវាចារកម្ម​សហព័ន្ធ​អាល្លឺម៉ង់ (BND) លោក Bruno Kahl បាន​និយាយ​ថា ប្រទេស​រុស្ស៊ី ​មាន​សមត្ថភាព​បន្ត​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន យូរអង្វែងទៀត។

លោក Bruno Kahl (រូបថត៖ DW)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មាន DPA បានដកស្រង់សម្តីប្រមុខចារកម្មរូបនេះ ដែលនិយាយថា “ដូចពីមុនអ៊ីចឹង រុស្ស៊ី នៅតែមានសមត្ថភាពដឹកនាំប្រតិបត្តិការយោធាពិសេសរបស់ខ្លួន បានយូរអង្វែងទៀត”។

ស្របពេលជាមួយគ្នានោះ លោក Kahl ក៏បានកត់សម្គាល់ផងដែរថា សេវាស៊ើបការណ៍សម្ងាត់មិនឃើញថា ជម្លោះនេះធ្វើឲ្យមានការរង្គោះរង្គើដល់អាជ្ញាធរនៃរដ្ឋរុស្ស៊ីនោះទេ។

ការអះអាងរបស់លោក Kahl កើតឡើង បន្ទាប់ពី មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី បានប្តេជ្ញាប្រគល់ការគ្រប់គ្រងទីក្រុង Bakhmut ទៅឲ្យកងទ័ពរុស្ស៊ីត្រឹមថ្ងៃទី១ខែមិថុនា។

ស្ថាបនិកក្រុមហ៊ុន Wagner លោក Yevgeny Prigozhin បានអះអាង វាយយកបានទីក្រុងនេះ កាលពីថ្ងៃសៅរ៍ទី២០ខែឧសភា ប៉ុន្តែទីក្រុងកៀវ និយាយថា ខ្លួននៅតែគ្រប់គ្រងផ្នែកខ្លះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tass

ចុចអាន៖ មេក្រុមទាហានស៊ីឈ្នួល ប្តេជ្ញាប្រគល់ទីក្រុង Bakhmut ទៅឲ្យកងទ័ពរុស្ស៊ី នៅខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម