ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ៖ ណាតូ នៅតែរឹងចចេសមិនទទួលស្គាល់ថា កំពុងប្រឈមនឹងការផ្ទុះអាវុធនុយក្លេអ៊ែរ
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បាននិយាយថា អង្គការណាតូនៅតែរឹងចចេសមិនព្រមទទួលស្គាល់ការពិតអំពីសេណារីយ៉ូដែលថា អង្គការមួយនេះកំពុងបញ្ឆេះសង្រ្គាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ីនៅអ៊ុយក្រែន ក៏ដូចជាកំពុងប្រឈមមុខនឹងហានិភ័យនៃការផ្ទុះអាវុធនុយក្លេអ៊ែរនោះទេ ។

លោក Medvedev បានប្រាប់សារព័ត៌មាន RT នៅក្នុងបទសម្ភាសន៍មួយថា “ប្រសិនបើអាមេរិក និងណាតូពិតជាទទួលស្គាល់រឿងរ៉ាវទាំងនេះមែននោះ ពួកគេក៏មិនផ្ដល់អាវុធដ៏គ្រោះថ្នាក់ដល់អ៊ុយក្រែននោះដែរ ដោយសារពួកគេជឿថា ជម្លោះ ឬវិបត្តិនុយក្លេអ៊ែរណាមួយ គឺមិនអាចទៅរួចនោះទេ ប៉ុន្តែការគិតនេះគឺខុសហើយ” ។
អតីតប្រធានាធិបតីរូបនេះនិយាយទៀតថា ចំណុចខ្លះយើងមិនអាចធ្វើតាមសេណារីយ៉ូដែលគិតទុកជាមុនបាននោះទេ ហើយមិនមានប្រទេសណានៅលោកខាងលិចដែលរុស្ស៊ីអាចចរចាជាមួយ ដើម្បីបញ្ចៀសការផ្ទុះឡើងដ៏គ្រោះថ្នាក់ណាមួយនៅអ៊ុយក្រែននោះទេ ។

លោក Medvedev បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តណាតូមិនចង់បានសន្តិភាព និងកិច្ចសហប្រតិបត្តិការឡើយ ពួកគេចង់បានតែការប្រឈមមុខដាក់គ្នាតែមួយប៉ុណ្ណោះ ហើយពួកគេកំពុងរិះរកគ្រប់មធ្យោបាយដើម្បីរំលោភលើប្រទេសរបស់យើង ។
ជាចុងក្រោយលោក Medvedev បញ្ជាក់ថា អាមេរិក និងអង្គការណាតូកំពុងរឹតត្បិត និងដាក់ទណ្ឌកម្មលើរុស្ស៊ី ដូចពួកគេកំពុងធ្វើដាក់ចិនដូចគ្នាដែរ ប៉ុន្តែលោកសូមផ្ដាំទៅវិញថា វានឹងមិនអាចទៅរួចនោះទេ ហើយរុស្ស៊ីក៏មិនអនុញ្ញាតឲ្យរឿងនេះកើតឡើងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន ទទួលបានភ្លើងខៀវពីការផ្គត់ផ្គង់យន្តហោះចម្បាំង F-16

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ