Connect with us

ព័ត៌មានអន្ដរជាតិ

លោក Kishida ថា ជប៉ុន មិនចូលរួមជាមួយ ណាតូ ឡើយ

បានផុស

នៅ

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយនៅថ្ងៃពុធនេះថា ជប៉ុនមិនមានគម្រោងក្លាយជាសមាជិកអង្គការណាតូនោះទេ ប៉ុន្តែបានទទួលស្គាល់ផែនការរបស់សម្ព័ន្ធភាពយោធាមួយនេះក្នុងការបើកការិយាល័យទំនាក់ទំនងនៅក្នុងប្រទេសជប៉ុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំសភានៅថ្ងៃពុធនេះ លោក Kishida ប្រាប់ថា លោកមិនទាន់ដឹងពីការសម្រេចចិត្តណាមួយទាក់ទងនឹងការបង្កើតការិយាល័យអង្គការណាតូនៅជប៉ុននោះទេ ដោយលោកគ្រាន់តែលើកឡើងថា ប្រទេសរបស់លោកនឹងមិនមានគម្រោងចូលរួមជាមួយអង្គការណាតូក្នុងឋានៈជាសមាជិកពេញលេញ ឬក្នុងកម្រិតណាមួយនោះទេ ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Kishida បានកើតឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិក កាលពីដើមខែនេះ បាននិយាយថា សម្ព័ន្ធភាពយោធាដែលមានសហរដ្ឋអាមេរិកជាបងធំមួយនេះ កំពុងរៀបចំផែនការបើកការិយាល័យនៅទីក្រុងតូក្យូ ហើយជាការិយាល័យដំបូងគេនៅអាស៊ី ដើម្បីជួយសម្រួលដល់ការពិគ្រោះយោបល់នៅក្នុងតំបន់ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Reuters

ចុចអាន៖ រុស្ស៊ី ៖ ណាតូ នៅតែរឹងចចេសមិនទទួលស្គាល់ថា កំពុងប្រឈមនឹងការផ្ទុះ អាវុធនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

ព័ត៌មានជាតិ៣៤ នាទីutes មុន

កម្លាំងចម្រុះ នៃស្នងការរាជធានី បន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានជាតិ៣៦ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ចុះណែនាំទីតាំងអាជីវកម្ម ២៩កន្លែង ឱ្យមានឧបករណ៍ពន្លត់អគ្គិភ័យរៀងៗខ្លួនដើម្បីការពារពីគ្រោះអគ្គិភ័យ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់​រយ​គូនៅ​ថៃ កំពុង​ចាំចុះ​សំបុត្រ​អាពាហ៌ពិពាហ៌ ក្រោយ​ច្បាប់​ថ្មី​អនុម័ត

Sokha Hotels

ព័ត៌មានពេញនិយម