Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ជួបឧបសគ្គធំ ក្រោយអភិបាលរដ្ឋ Florida ប្រកាសឈរឈ្មោះបោះឆ្នោត ជាផ្លូវការ

បានផុស

នៅ

អភិបាលរដ្ឋ Florida លោក Ron DeSantis បានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីអាមេរិកជាផ្លូវការ ដែលនេះនឹងក្លាយជាឧបសគ្គដ៏ធំសម្រាប់លោក ដូណាល់ ត្រាំ ចំពោះការតែងតាំងរបស់គណបក្សសាធារណរដ្ឋឆ្នាំ២០២៤។

លោក Ron DeSantis​ និងលោក ដូណាល់ ត្រាំ (រូបថត៖ FOX Business)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក DeSantis បានដាក់ឯកសារទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធអាមេរិក ដែលបញ្ជាក់ពីការឈរឈ្មោះជាប្រធានាធិបតីកាលពីរសៀលថ្ងៃពុធ ហើយគាត់ត្រូវបានគេចាត់ទុកថា ជាគូប្រជែងកំពូល សម្រាប់ការតែងតាំងជាបេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។

អ្នកបោះឆ្នោត ហាក់ដូចជាមានទំនោរទៅខាងលោក DeSantis កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីគាត់បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី សម្រាប់អាណត្តិថ្មីក្នុងនាមជាអភិបាលរដ្ឋ Florida និងបានជួយបេក្ខជនសមាជិកសភារបស់គណបក្សសាធារណរដ្ឋ ឲ្យទទួលបានសំឡេងឆ្នោតល្អជាងការរំពឹងទុក។

លោក Ron DeSantis (រូបថត៖ Getty Images)

ការស្ទង់មតិខែកុម្ភៈដោយ Yahoo/YouGov បានបង្ហាញថា លោក DeSantis បាននាំមុខលោក ត្រាំ​​ ក្នុងសំឡេង ៤៥ ភាគរយទល់នឹង ៤១ ភាគរយ ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏ទទួលបានការគាំទ្រខ្លាំងក្លាក្នុងចំណោមអ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋផងដែរ ចាប់តាំងពីគាត់ត្រូវបានចោទប្រកាន់កាលពីខែមុននៅទីក្រុងញូវយ៉ក ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្ម។

ការស្ទង់មតិរបស់ CNN ដែលចេញផ្សាយកាលពីថ្ងៃពុធបានបង្ហាញថា ត្រាំ គឺជាជម្រើសដំបូងក្នុងចំណោមអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋសម្រាប់ការតែងតាំងឆ្នាំ ២០២៤ ពោលគឺមានសំឡេង ៥៣ ភាគរយ ខណៈលោក DeSantis មានត្រឹម ២៦ ភាគរយប៉ុណ្ណោះ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ហេតុអ្វី អាល្លឺម៉ង់ ចង់ឲ្យលោក ចូ បៃដិន ឈ្នះឆ្នោតលើ ដូណាល់ ត្រាំ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

​រោងចក្រ​​ផលិត​កង់​​រថយន្ត​ដ៏​ធំ​​នៅ​ស្នួល​ នឹង​កាត់​ចំណែក ១៥% ​​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ​អះអាង​ធានាគុណភាព​និង​តម្លៃ​

ជីវិតកម្សាន្ដ៦ នាទីutes មុន

រ៉ូបគ្រីស្តាល់របស់​ Selena នៅ Oscars ដេរត្បូងអង្កាំដោយដៃរាប់ម៉ឺនគ្រាប់ និងជាងអស់១២នាក់

ក្រសួងធនធានទឹក
ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

កីឡា១៨ នាទីutes មុន

សំបុត្រ​ទស្សនា​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​គូប៉ុង​មើលកុន និង​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​​ភ្លើងឆេះព្រៃដ៏អាក្រក់​នៅជប៉ុន​​បន្ត​រាលដាល ខណៈ​​ការ​វាយតម្លៃ​ផល​ប៉ះពាល់​ត្រូវ​ការ​ពេល​យូរ​

សន្តិសុខសង្គម១៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សហគ្រាសចិន
សន្តិសុខសង្គម១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម