ព័ត៌មានអន្ដរជាតិ
ប្រមុខចារកម្មរុស្ស៊ី ប្រាប់ឲ្យ អាមេរិក និងអង់គ្លេស ចុះនរក
លោក Sergey Naryshkin ប្រធានសេវាកម្មចារកម្មបរទេសរបស់រុស្ស៊ី (SVR) បាននិយាយថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គួរតែទុកអ៊ីរ៉ង់ឲ្យនៅម្នាក់ឯង។ មន្ត្រីរូបនេះក៏បានលើកឡើងដែរថា ប្រទេសទាំងពីរ ស្រងាកចិត្តចំពោះជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការផ្សះផ្សាអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។

ថ្លែងកាលពីថ្ងៃពុធ លោក Naryshkin និយាយថា លោកសូមផ្តល់ដំបូន្មានដល់អង់គ្លេសនិងអាមេរិក ឲ្យថែរក្សាជម្លោះស៊ីវិលផ្ទៃក្នុងរបស់ពួកគេ បើមិនដូច្នេះ ទៅជួបមិត្តចាស់របស់គេ គឺបិសាច នៅឋាននរកទៅ!”។
យោងតាមមន្ត្រីដដែល, ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងឡុងដ៍ ចាត់ទុកប្រក្រតីភាពថ្មីនៃទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ថាជារឿងអវិជ្ជមាន។ សម្ព័ន្ធមិត្តទាំងពីរបារម្ភថា សកម្មភាពការទូតរបស់ទីក្រុងប៉េកាំងក្នុងតំបន់ អាចបំផ្លាញយុទ្ធសាស្ត្ររយៈពេលវែងរបស់ពួកគេក្នុងការធ្វើឲ្យសាធារណរដ្ឋឥស្លាមចុះខ្សោយ។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ជាច្រើនបានរាយការណ៍កាលពីថ្ងៃអង្គារថា ទីក្រុងតេហេរ៉ង់ បានតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត។
ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាកាលពីខែមីនា ដើម្បីស្តារទំនាក់ទំនងការទូតឡើងវិញ ដែលបានកាត់ផ្តាច់កាលពីឆ្នាំ២០១៦។ ភ្លាមៗនោះ ពួកគេបានប្រកាសពីផែនការបើកស្ថានទូតរៀងៗខ្លួនឡើងវិញ។
កាសែត People’s Daily របស់ចិនក៏បានរាយការណ៍កាលពីចុងខែមេសាដែរថា កិច្ចចរចារវាងទីក្រុង រីយ៉ាដ និង តេហេរ៉ង់ ត្រូវបានពណ៌នាថាជាជ័យជម្នះផ្នែកការទូតដ៏សំខាន់សម្រាប់ប្រទេសចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាល្លឺម៉ង់ ថា រុស្ស៊ី មាន សមត្ថភាព បន្ត ប្រតិបត្តិការ យោធា នៅ អ៊ុយក្រែន យូរអង្វែងទៀត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ