ព័ត៌មានអន្ដរជាតិ
រុស្ស៊ី មានព័ស្តុតាងច្បាស់ៗ បង្ហាញថា អាមេរិក ចូលរួមកាន់តែខ្លាំង ក្នុងជម្លោះអ៊ុយក្រែន
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធ ទី២៤ ខែឧសភាថា ការដែលយុទ្ធជនអ៊ុយក្រែន ប្រើប្រាស់គ្រឿងសឹកផលិតដោយសហរដ្ឋអាមេរិក ដើម្បីបើកការវាយឆ្មក់នៅតំបន់ព្រំដែនរុស្ស៊ីក្នុងសប្តាហ៍នេះ គឺជាព័ស្តុតាងច្បាស់ៗ បង្ហាញពីការចូលរួមកាន់តែខ្លាំងរបស់លោកខាងលិចនៅក្នុងជម្លោះអ៊ុយក្រែន។

យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានកម្ចាត់ក្រុមសកម្មប្រយុទ្ធ ដែលវាយប្រហារតំបន់ព្រំដែនរុស្ស៊ី Belgorod ដោយបានសម្លាប់អ្នកជាតិនិយមអ៊ុយក្រែនជាង ៧០ នាក់ និងបណ្តេញអ្នកនៅសេសសល់ ឲ្យរត់ចូលទៅអ៊ុយក្រែនវិញ។
ខ្សែវីដេអូរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលបង្ហាញពីយានត្រូវបានបំផ្លាញមួយចំនួនគឺ លាតត្រដាងឲ្យឃើញពីគ្រឿងសឹកផលិតដោយអាមេរិក ដូចជារថយន្តយោធា Humvee ជាដើម។
នៅពេលសួរអំពីការប្រើប្រាស់គ្រឿងសឹកផលិតដោយលោកខាងលិច អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “វាមិនមែនជារឿងសម្ងាត់សម្រាប់ពួកយើងទេ ដែលថា ឧបករណ៍កាន់តែច្រើនកំពុងត្រូវបានបញ្ជូនទៅឲ្យកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន”។
លោកបន្តថា “វាមិនមែនជារឿងសម្ងាត់ឡើយ ដែលឧបករណ៍ទាំងនេះ កំពុងត្រូវបានប្រើប្រាស់ប្រឆាំងនឹងយោធារបស់យើង ហើយវាមិនមែនជាអាថ៌កំបាំងទេ សម្រាប់ពួកយើង ដែលថា ការចូលរួមដោយផ្ទាល់ និងដោយប្រយោលរបស់ប្រទេសលោកខាងលិចនៅក្នុងជម្លោះនេះ កំពុងកើនឡើងជារៀងរាល់ថ្ងៃ”។
ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់យោធាដ៏ធំបំផុតរបស់អ៊ុយក្រែន បានច្រានចោលរបាយការណ៍ដែលថា គ្រឿងសឹកដែលផលិតដោយអាមេរិក ត្រូវបានប្រើប្រាស់នៅក្នុងការវាយឆ្មក់នោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប្រមុខចារកម្មរុស្ស៊ី ប្រាប់ឲ្យ អាមេរិក និងអង់គ្លេស ចុះនរក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ