Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក-កូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ ជាប់ព្រំដែនកូរ៉េខាងជើង

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ នៅជិតព្រំដែនជាប់ប្រទេសកូរ៉េខាងជើង ថ្វីបើទីក្រុងព្យុងយ៉ាងព្រមានថា ខ្លួននឹងមិនអត់ឱនចំពោះអ្វីដែលខ្លួនហៅថា ជាការហាត់សមដើម្បីឈ្លានពាននៅមាត់ទ្វាររបស់ខ្លួនក៏ដោយ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូង ក្នុងចំណោមសមយុទ្ធបាញ់គ្រាប់ពិតចំនួន ៥ ដំណាក់កាល ដែលនឹងអូសបន្លាយដល់ពាក់កណ្តាលខែមិថុនា ហើយសមយុទ្ធនេះ ក៏សម្គាល់ជាខួប ៧០ ឆ្នាំ ចាប់តាំងពីការបង្កើតសម្ព័ន្ធភាពយោធារវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនផងដែរ ។

យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា សមយុទ្ធនេះ ត្រូវបានធ្វើឡើងចំនួន ១១ ដងមកហើយ ចាប់តាំងពីចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៨៨ ហើយសមយុទ្ធឆ្នាំនេះ មានការចូលរួមពីសំណាក់កងទ័ពចំនួន ២,៥០០ នាក់ និងប្រព័ន្ធសព្វាវុធចំនួន ៦១០ ដូចជាយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រវាយប្រហារ យន្តហោះគ្មានមនុស្សបើក រថក្រោះ និងកាំភ្លើងធំពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។

ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េ​ខាង​ជើង​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​ការធ្វើ​សមយុទ្ធនេះ​ទេ។ ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានហៅសមយុទ្ធនេះថាជា ការហាត់សមសម្រាប់ធ្វើសង្រ្គាមដែលផ្តោតលើកូរ៉េខាងជើង។

(រូបថត៖ AP)

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងផ្សាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងប្រឈមមុខផលវិបាកធ្ងន់ធ្ងរ ដោយសារតែសមយុទ្ធរបស់ពួកគេ។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល ៥ ឆ្នាំ។

សហរដ្ឋអាមេរិក ក៏បានបញ្ជូននាវាផ្ទុកយន្តហោះ USS Nimitz ដើរដោយថាមពលនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែរ សម្រាប់ធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូងផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Yahoo

ចុចអាន៖ កូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធទ័ពអាកាស ទ្រង់ទ្រាយធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម