Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ទាមទារឲ្យចិន ដកនាវា ចេញពីដែនទឹក របស់ខ្លួន

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែឧសភា ប្រទេសវៀតណាម បានចោទប្រកាន់នាវាស្ទង់ភូមិសាស្រ្តរបស់ចិន និងនាវាអមដំណើរថា បានរំលោភលើអធិបតេយ្យរបស់ខ្លួន ហើយទាមទារឲ្យទីក្រុងប៉េកាំង ដកនាវាចេញពីដែនទឹករបស់ខ្លួន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វៀតណាម និងចិន​ បានជាប់គាំងក្នុងជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ជាយូរយារណាស់មកហើយ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វៀតណាម សូមទាមទារឲ្យចិនដកនាវា Xiang Yang Hong 10 នាវាឆ្មាំសមុទ្រចិន និងនាវានេសាទចេញពីដែនទឹករបស់វៀតណាមជាបន្ទាន់”។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang (រូបថត៖ Bao Son La)

សេចក្តីថ្លែងការណ៍ខាងលើបន្ថែមថា “វៀតណាម បានទាក់ទងជាមួយចិនជាច្រើនដង ហើយអនុវត្តវិធានការស្របតាមច្បាប់អន្តរជាតិនិងច្បាប់វៀតណាម ដើម្បីធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម”។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតចិននៅទីក្រុងហាណូយ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

លើសពីនេះ កាល​ពី​សប្តាហ៍​មុន ប្រទេស​វៀតណាម​ ក៏បាន​រិះគន់​ទង្វើ​ថ្មីៗ​របស់នាវា​ស្រាវជ្រាវ​ចិន ​នៅ​ក្នុង​តំបន់​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ (EEZ) របស់​ប្រទេស​អាស៊ីអាគ្នេយ៍មួយនេះ ផងដែរ។

ប៉ុន្តែចិនអះអាងថា ការស្រាវជ្រាវវិទ្យាសាស្ត្រ គឺជាសកម្មភាពធម្មតានៅក្នុងតំបន់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្រុងប៉េកាំង៖ សមុទ្រចិនខាងត្បូង មិនមែនជា “សង្វៀនប្រយុទ្ធ” សម្រាប់មហាអំណាចធំៗទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យបានលឿន និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ១៨ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២២ នាទីutes មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ៤០ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ៥៩ នាទីutes មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម