Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា ជម្លោះនៅ អ៊ុយក្រែន នឹងអូសបន្លាយពេលដល់រាប់ទស្សវត្សរ៍

បានផុស

នៅ

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជម្លោះនៅអ៊ុយក្រែននឹងបន្តអូសបន្លាយរយៈពេលយូរ ពោលប្រហែលជារាប់ទសវត្សរ៍ក៏ថាបាន ហើយវាក៏នឹងអាចផ្ទុះឡើងម្តងទៀតផងដែរ បន្ទាប់ពីមានបទឈប់បាញ់ណាមួយកើតឡើង ។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Medvedev បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ថា “ប្រសិនបើរដ្ឋាភិបាលទីក្រុងកៀវបច្ចុប្បន្ន នៅតែបន្តកាន់អំណាច នោះជម្លោះនឹងនៅតែកើតមាន ហើយអាចកើតមានរហូតដល់ទស្សវត្សផងដែរ ដូច្នេះ​​ការ​គ្រប់គ្រង​របស់​ពួក​ណាស៊ី​នៅទី​ក្រុងកៀវត្រូវ​តែ​ត្រូវ​បំផ្លាញចោល ទើបអាចបញ្ចប់ជម្លោះមួយនេះបាន” ។

ការអត្ថាធិប្បាយរបស់លោក Medvedev បានកើតឡើង ស្របពេលដែលសហរដ្ឋអាមេរិកត្រៀមនឹងបញ្ចេញកញ្ចប់ជំនួយយោធាមួយផ្សេងទៀតដល់អ៊ុយក្រែន បន្ទាប់ពីបានផ្តល់ជំនួយជាង ៣៥ ពាន់លានដុល្លាររួចហើយ ចាប់តាំងពីការផ្ទុះប្រតិបត្តិការសឹកនេះមក ។

ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការសឹកនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់សាធារណៈរដ្ឋប្រជាមានិត Donetsk និង Lugansk សម្រាប់ការការពារពីកងទ័ពអ៊ុយក្រែន ខណៈប្រតិបត្តិការដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែនមួយនេះ មានគោលបំណងកម្ចាត់យោធា និងដើម្បីរំដោះទាំងស្រុងនូវតំបន់ Donbas ។

ជាការឆ្លើយតបប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាច្រើនមកលើរុស្ស៊ី ហើយបាននិងកំពុងផ្គត់ផ្គង់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ៊ុយក្រែន ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ការផ្គត់ផ្គង់អាវុធណាមួយដល់យោធាអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់រុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ថា ព្រោះតែគោលនយោបាយអរិភាពរបស់ អាមេរិក ទើប កូរ៉េខាងជើង ផលិតបានមីស៊ីលផ្លោងស្ទើរតែទាំងស្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម