Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរបញ្ចកោណ លាតត្រដាង តម្លៃជំនួយយោធាដែលផ្តល់ទៅឲ្យ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានលាតត្រដាងថា ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន បានសន្យាផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជិត៦៥ពាន់លានដុល្លារ ដើម្បីគាំទ្រទីក្រុងកៀវ ក្នុងជម្លោះដែលកំពុងបន្តជាមួយទីក្រុងមូស្គូ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខមន្ទីរបញ្ចកោណ បានលាតត្រដាងបែបនេះ ក្នុងអំឡុងកិច្ចប្រជុំលើកទី១២នៃក្រុមដែលត្រូវបានគេដឹងថា មានការចូលរួមពីសំណាក់ សមាជិកអង្គការណាតូចំនួន៣១ ព្រមទាំងប្រទេសដែលមិនចូលបក្សសម្ព័ន្ធ មួយចំនួនតូចផងដែរ។

លោក​និយាយ​ថា “ទីក្រុងវ៉ាស៊ីនតោន ប្តេជ្ញាចិត្តឈរជាមួយអ៊ុយក្រែន សម្រាប់រយៈពេលវេលាដ៏វែងឆ្ងាយ។ សរុប​មក ក្រុម​ទំនាក់ទំនង​ បាន​ផ្តល់​ជំនួយ​សន្តិសុខ​ជិត ៦៥ពាន់​លាន​ដុល្លារ។ ​ហើយកាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដើ​ម្បីបណ្តុះបណ្តាលភីឡុតអ៊ុយក្រែន ឲ្យធ្វើប្រតិបត្តិការយន្តហោះជំនាន់ទី៤ រួមទាំងយន្តហោះ F-16 ផងដែរ។ យើងសង្ឃឹមថា ការបណ្តុះបណ្តាលនេះនឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ខាងមុខ”។

(រូបថត៖ CNBC)

លោកបន្តថា ក្រៅពីការផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបដល់ទីក្រុងកៀវ ពេលនេះ សហរដ្ឋអាមេរិកកំពុងផ្តោតលើការផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវបន្ថែមទៀតផង។ លោកអះអាងថា ខែលការពារដែនអាកាស គឺមានសារសំខាន់ណាស់ សម្រាប់ការពារផ្ទៃមេឃអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលពីការវាយលុករបស់រុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ បានគូសបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនបាននិងកំពុងកំណត់គោលដៅលើជំនួយសព្វាវុធទាំងឡាយណា ដែលលោកខាងលិចបញ្ជូនទៅឲ្យអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មន្ទីរបញ្ចកោណ ថា ឯកសារ លេច ធ្លាយ គឺ ហានិភ័យ ធ្ងន់ធ្ងរចំពោះ សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៧ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម