Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ បង្អួតមីស៊ីលប្រភេទថ្មី អាចហោះបានចម្ងាយជាង ២ពាន់គីឡូម៉ែត្រ និងបុកទម្លុះខែលការពារ

បានផុស

នៅ

ប្រទេសអ៊ីរ៉ង់ បានបង្ហាញមីស៊ីលផ្លោងប្រភេទថ្មីឈ្មោះថា “Kheibar” ដែលមានសមត្ថភាព ហោះបានក្នុងរយៈចម្ងាយជាង២០០០គីឡូម៉ែត្រនិងផ្ទុកទម្ងន់បាន១.៥តោន។

មីស៊ីល Kheibar (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRNA, មីស៊ីលនេះ មិនចំណាយពេលយូរឡើយសម្រាប់ការរៀបចំបាញ់បង្ហោះ ដែលមានន័យថា វាអាចប្រើប្រាស់បានទាំងអាវុធធម្មតា​ និងអាវុធដែលពោរពេញទៅដោយគ្រោះថ្នាក់។

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad Reza Ashtiani ដែលចូលរួមក្នុងពិធីដាក់បង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែឧសភា បាននិយាយថា មីស៊ីលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ដោយអង្គការឧស្សាហកម្មអវកាសរបស់ខ្លួន (AIO)។

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad Reza Ashtiani (រូបថត៖ Peoples Dispatch)

មន្ត្រីខាងលើ ក៏បានកត់សម្គាល់ផងដែរថា មីស៊ីល Kheibar អាចបុកទម្លុះប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ ដោយសារតែវាមានបំពាក់ឧបករណ៍គេចពីរ៉ាដា។

ស្របពេលជាមួយគ្នានោះ លោក Ashtiani បានចង្អុលបង្ហាញថា ទីក្រុងតេអេរ៉ង់ កំពុងចាត់វិធានការ ដើម្បីបំពាក់ឲ្យកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ផ្សេងៗ ជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងខែលការពារដែនអាកាស។

ដោយឡែក កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន លោក Amirali Hajizadeh ប្រធានកងកម្លាំងការពារអាកាសរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានអះអាងថា ទីក្រុងតេហេរ៉ង់ បានផលិតមីស៊ីល មានល្បឿនលឿនជាងសំឡេង ដែលជាហេតុធ្វើឲ្យ សហរដ្ឋអាមេរិកប្រតិកម្មទាំងខឹងសម្បា។

យ៉ាងណា គេជឿថា នាពេលបច្ចុប្បន្ននេះ មានត្រឹមតែប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលមានបច្ចេកវិទ្យាចាំបាច់ សម្រាប់ផលិតអាវុធទំនើបបែបនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ របាយការណ៍ថ្មី៖ អ៊ីរ៉ង់ យល់ព្រមផ្គត់ផ្គង់មីស៊ីល និងដ្រូន បន្ថែមទៀត ទៅឲ្យ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម