Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន ឥណ្ឌា គ្រោងចំណាយ ៣ ពាន់លានដុល្លារ វិនិយោគនៅ វៀតណាម

បានផុស

នៅ

រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Adani Group របស់ឥណ្ឌា កំពុងស្វែងរកលទ្ធភាពក្នុងការវិនិយោគរហូតដល់ ៣ ពាន់លានដុល្លារនៅក្នុងកំពង់ផែសមុទ្រ និងគម្រោងថាមពលកកើតឡើងវិញនៅក្នុងប្រទេសវៀតណាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហាណូយរវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងលោក Karan Adani នាយកប្រតិបត្តិនៃគម្រោងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន Adani Group ។

នាយករដ្ឋមន្ត្រីវៀតណាម និយាយថា វៀតណាមមានឆន្ទៈក្នុងការបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ក្រុមហ៊ុនធំៗរបស់ឥណ្ឌា រួមទាំងក្រុមហ៊ុន Adani Group ក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេស ។

លោក​បន្តថា​ វៀតណាម​ស្វាគមន៍ចំពោះការវិនិយោគ​ដំបូងរបស់ក្រុមហ៊ុន Adani Group នៅកំពង់ផែ Lien Chieu កណ្តាលទីក្រុង Da Nang ។ ដោយឡែកចំពោះនាយកប្រតិបត្តិ​ក្រុមហ៊ុន Adani Group បានប្រាប់វៀតណាមវិញថា ឆាប់ៗនេះក្រុមហ៊ុននឹងធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធវៀតណាមផ្សេងទៀត លើគម្រោងវិនិយោគជាក់លាក់ក្នុងប្រទេស ហើយការវិនិយោគ នឹងអាចឈានដល់ ១០ ពាន់លានដុល្លារ​ក្នុងរយៈពេលវែង ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖​ Tuoi Tre

ចុចអាន៖ វៀតណាម ទាមទារឲ្យចិន ដកនាវា ចេញពីដែនទឹក របស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យបានលឿន និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២២ នាទីutes មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ៤០ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ៥៩ នាទីutes មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម