ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ បើលោកខាងលិច ផ្តល់អាវុធនុយក្លេអ៊ែរឲ្យអ៊ុយក្រែន ក្រុងមូស្គូនឹងបាញ់នុយក្លេអ៊ែរមុន
កាលពីថ្ងៃសុក្រទី២៦ខែឧសភា ជំនិតរបស់លោក វ្ល៉ាឌីមៀរ ពូទីន គឺលោក Dmitry Medvedev បានចេញការព្រមានខ្លាំងៗមួយថា ប្រទេសរុស្សី នឹងបើកការវាយប្រហារនុយក្លេអ៊ែរមុន បើលោកខាងលិច ផ្តល់អាវុធនុយក្លេអ៊ែរឲ្យអ៊ុយក្រែន។

ស្របពេលជាមួយគ្នានោះដែរ អតីតប្រធានាធិបតីរុស្ស៊ីរូបនេះនិយាយថា លោកខាងលិច មិនបានរារាំងឆន្ទៈរបស់លោក ពូទីន ក្នុងការឈានទៅរកសង្គ្រាមនុយក្លេអ៊ែរនោះទេ។ លោក Medvedev ក៏បានព្រមានដែរថា សង្រ្គាមអ៊ុយក្រែន អាចអូសបន្លាយពេលច្រើនទសវត្សរ៍ ហើយទោះមានបទឈប់បាញ់ ក៏ការប្រយុទ្ធនៅតែបន្តដែរ។
លោក Medvedev ដែលបច្ចុប្បន្ន ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់លោកពូទីន បានព្រមានទៀតថា សង្គ្រាមនឹងកាន់តែពុះកញ្ជ្រោលឡើង បើអ៊ុយក្រែនទទួលបានយន្តហោះចម្បាំង ដូចជា F-16 របស់អាមេរិក និងសូម្បីតែអាវុធនុយក្លេអ៊ែរជាដើម។

អំឡុងដំណើរទៅប្រទេសវៀតណាម លោកបានសង្កត់ធ្ងន់ថា “មានច្បាប់សង្គ្រាមមួយចំនួនដែលមិនអាចកែប្រែបាន។ ប្រសិនបើនិយាយអំពីការដឹកជញ្ជូនអាវុធនុយក្លេអ៊ែរទៅឲ្យអ៊ុយក្រែន ការវាយប្រហារមុននឹងត្រូវធ្វើឡើង។ លោកខាងលិចនៅតែមិនយល់ពីចំណុចនេះ ហើយជឿខុសថា លោក ពូទីន នឹងមិនហ៊ានចុចប៊ូតង់នុយក្លេអ៊ែរទេ។ តាមពិត មីស៊ីលដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នឹងហោះទៅរកពួកគេ”។
គួរបញ្ជាក់ជាថ្មី ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធា នៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់សាធារណៈរដ្ឋប្រជាមានិត Donetsk និង Lugansk សម្រាប់ការការពារពីកងទ័ពអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ថា ជម្លោះនៅ អ៊ុយក្រែន នឹងអូសបន្លាយពេលដល់រាប់ទស្សវត្សរ៍

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ