ព័ត៌មានអន្ដរជាតិ
ខួបកំណើតអាយុ ១០០ ឆ្នាំរបស់អ្នកការទូត អាមេរិក ដែលនៅពីក្រោយការទម្លាក់គ្រាប់បែកលើ កម្ពុជា
លោក Henry Kissinger ដែលជាអ្នកដឹកនាំនយោបាយការបរទេសដ៏លេចធ្លោ និងបានផ្ដល់ប្រឹក្សាដល់ប្រធានាធិបតីសហរដ្ឋអាមេរិកជាច្រើនរូបមកនោះ បានឈានចូលដល់វ័យ ១០០ ឆ្នាំហើយនៅថ្ងៃសៅរ៍ ទី២៧ ខែឧសភានេះ ។

អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះត្រូវបានគេចាត់ទុកជាអ្នកយុទ្ធសាស្ត្រខាងភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លាមួយរូប ហើយក៏ត្រូវបានចាត់ទុកថាជាឧក្រិដ្ឋជនសង្គ្រាមផងដែរ ជាពិសេសលោក Kissinger គឺជាអ្នកនៅពីក្រោយនៃព្រឹត្តិការណ៍ទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើកម្ពុជា អំឡុងឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧៣ ។
អំឡុងពេលនោះ លោក Kissinger តែងតែទទួលបានសំឡេងគាំទ្រជានិច្ចលើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Richard Nixon និងលោក Gerald Ford ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ។

មែនទែនទៅ ដំបូងឡើយលោក Kissinger មានឈ្មោះ Heinz Alfred Kissinger កើតនៅទីក្រុង Furth ប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ ១៩២៣ ប៉ុន្តែក្រោយមកបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយក្រុមគ្រួសារនៅឆ្នាំ ១៩៣៨ មុនពេលយុទ្ធនាការរបស់ពួកណាស៊ីដើម្បីសម្លាប់ជនជាតិយូដានៅអឺរ៉ុប ។
បន្ទាប់មកអ្នកការទូតរូបនេះបានដាក់ឈ្មោះខ្លួនឯងថា Henry Kissinger ហើយបានក្លាយជាពលរដ្ឋអាមេរិកស្របច្បាប់នៅឆ្នាំ ១៩៤៣ និងបានបម្រើការក្នុងជួរកងទ័ពនៅអឺរ៉ុប ក្នុងសង្គ្រាមលោកលើកទី ២ ។ ក្រោយមកទៀត លោកបានជាប់អាហារូបករណ៍ចូលសិក្សានៅសាកលវិទ្យាល័យ Harvard ហើយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតនៅឆ្នាំ ១៩៥២ និងបណ្ឌិតនៅឆ្នាំ ១៩៥៤ ។

ក្រោយចូលខ្លួនប្រឡូកក្នុងឆាកនយោបាយនាទសវត្សរ៍ឆ្នាំ ១៩៧០ លោក Kissinger បានលូកដៃចូលទៅក្នុងព្រឹត្តិការណ៍ពិភពលោកជាច្រើន អំឡុងពេលដែលលោកបម្រើការជារដ្ឋលេខាធិការក្រោមការដឹកនាំរបស់លោក Nixon និងលោក Ford ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ជនភៀសខ្លួនជ្វីហ្វដើមកំណើតអាល្លឺម៉ង់ បាននាំទៅដល់ការបើកការទូតរបស់ប្រទេសចិន, កិច្ចចរចាគ្រប់គ្រងអាវុធអាមេរិក-សូវៀត, ពង្រីកទំនាក់ទំនងរវាងអ៊ីស្រាអែល និងប្រទេសជិតខាងអារ៉ាប់ ក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាមួយវៀតណាមខាងជើងជាដើម ។
ប៉ុន្តែរជ្ជកាលរបស់លោក Kissinger ជាស្ថាបត្យករដ៏សំខាន់នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកបានដាំក្បាលចុះក្រោម ជាមួយនឹងការលាលែងពីតំណែងរបស់ Richard Nixon ក្នុងឆ្នាំ ១៩៧៤ ប៉ុន្តែបុរសវ័យ ១០០ ឆ្នាំរូបនេះនៅតែជាកម្លាំងការទូតដែលមិនអាចខ្វះបាន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Gerald Ford ។
គួរបញ្ជាក់ថា លោក Kissinger ធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ ១៩៧៣ ដោយសារតែសកម្មភាពរបស់លោកក្នុងការចរចាបទឈប់បាញ់នៅក្នុងប្រទេសវៀតណាម ក្រោមកាលៈទេសៈដ៏ចម្រូងចម្រាស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?