Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកដំណើរសន្លប់រណែល ក្រោយជើងហោះហើរមួយរបើកទ្វារពេលកំពុងនៅលើអាកាស

បានផុស

នៅ

ជើងហោះហើរក្រុមហ៊ុន Asiana Airlines ដែលចេញដំណើរពីកោះ Jeju-do ទៅកាន់ទីក្រុង Daegu ប្រទេសកូរ៉េខាងត្បូង បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរជិត ២០០នាក់ ខណៈកំពុងហោះជិតដល់ទិសដៅ ស្រាប់តែទ្វារយន្តហោះរបើកឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ MBC បានឱ្យដឹងថា ច្រកចេញសង្គ្រោះបន្ទាន់របស់យន្តហោះ ស្រាប់តែរបើកភ្លាមៗ ពេលរៀបនឹងចុះចត ដែលធ្វើឱ្យអ្នក​ដំណើរ​ជា​ច្រើន​នាក់​បាន​ដួល​សន្លប់ ហើយអ្នកផ្សេងទៀតបាន​ស្រែក​ឆោឡោពេញយន្តហោះ។

ជាសំណាងល្អមិនមានអ្នករងរបួសធ្ងន់ធ្ងរនៅក្នុងហេតុការណ៍នេះនោះទេ ចំណែកជើងហោះហើរបានចុះចតដោយសុវត្ថិភាព។ ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង ១៩៤​នាក់​ នៅ​លើ​យន្តហោះ មាន ​៦​នាក់​បានជួបបញ្ហា​ពិបាក​ដកដង្ហើម ក្រោយហេតុការណ៍ភ្លាមៗ។

បើតាមការបញ្ជាក់ពីក្រុមហ៊ុនអាកាសចរណ៍ Asiana ពេលនេះមិនទាន់ដឹងពីមូលហេតុនៃការរបើកទ្វារយន្តហោះឡើយ ហើយពួកគេកំពុងស៊ើបអង្កេតអំពីបញ្ហានេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម ត្រៀមភ្ជាប់ជើងហោះហើរជាមួយ កម្ពុជា និងឡាវឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម