Connect with us

ព័ត៌មានអន្ដរជាតិ

អតីតរដ្ឋមន្ត្រីការបរទេស អាមេរិក ថា អ៊ុយក្រែន ត្រូវតែបោះបង់គំនិតចង់បាន​តំបន់គ្រីមៀ

បានផុស

នៅ

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Wall Street Journal ដែលចុះផ្សាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនមិនគួរប៉ុនប៉ងចង់បានមកវិញនូវតំបន់គ្រីមៀ និងទីក្រុង Sevastopol នោះទេ ព្រោះវាអាចនាំឲ្យមានផលវិបាកអវិជ្ជមានសម្រាប់ពិភពលោកទាំងមូល ។

លោក Henry Kissinger
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kissinger បាននិយាយថា “សម្រាប់ប្រទេសរុស្ស៊ី ប្រសិនបើបាត់បង់តំបន់គ្រីមៀ និងទីក្រុង Sevastopol នោះវានឹងស្ថិតក្នុងគ្រោះថ្នាក់ ហើយខ្ញុំគិតថា ពិភពលោកគឺមិនចង់ឃើញបែបនេះនោះទេ ដូច្នេះអ៊ុយក្រែនគួរតែបោះបង់គំនិតចង់បានតំបន់ទាំងពីរនេះទៅ” ។

បន្ទាប់ពីរដ្ឋប្រហារដែលគាំទ្រដោយលោកខាងលិចនៅអ៊ុយក្រែនខែកុម្ភៈ ឆ្នាំ២០១៤, តំបន់គ្រីមៀ និងទីក្រុ Sevastopol បានធ្វើប្រជាមតិមួយដែលក្នុងនោះ ៩៦.៧ ភាគរយនៃអ្នករស់នៅតំបន់គ្រីមៀ និង ៩៥.៦ ភាគរយនៃអ្នកបោះឆ្នោតនៅទីក្រុង Sevastopol បានសម្រេចជ្រើសរើសផ្តាច់ខ្លួនចេញពីអ៊ុយក្រែន ហើយចូលរួមជាមួយរុស្ស៊ី ។

ក្រោយមកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្រួបបង្រួមគ្នានៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៤ ខណៈសភាជាន់ខ្ពស់រុស្ស៊ីបានផ្ដល់សច្ចាប័ននៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៤ ។

ទោះបីជាលទ្ធផលនៃការបោះឆ្នោតប្រជាមតិនេះមានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីក៏ដោយ ក៏រដ្ឋាភិបាលទីក្រុងកៀវបានបដិសេធមិនទទួលស្គាល់តំបន់គ្រីមៀជាផ្នែកនៃប្រទេស​រុស្ស៊ីឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ ថ្ងៃនេះ ខួបកំណើតអាយុ ១០០ ឆ្នាំរបស់អ្នកការទូត អាមេរិក ដែលនៅពី​ក្រោយការទម្លាក់គ្រាប់បែកលើ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម