ព័ត៌មានអន្ដរជាតិ
មិនទាន់អស់ចំហាយចាស់ផង ពេលនេះ ឥណ្ឌូនេស៊ីជួបគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយទៀត
ការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.១ រ៉ិចទ័របានវាយប្រហារកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍ ។ នេះបើយោងតាមអាជ្ញាធរភ្នំភ្លើងរបស់ប្រទេស ។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្របាននិយាយថា ការរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ៧ និង ២៣ នាទីល្ងាចថ្ងៃព្រហស្បតិ៍ ។

ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយ ១៣៤ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Melonguane ក្នុងខេត្ត North Sulawesi និងមានជម្រៅ ១៥៤ គីឡូម៉ែត្រ ។
ទន្ទឹមនោះមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ ឬផលប៉ះពាល់ណាមួយនៅឡើយទេ ហើយក៏មិនមានការព្រមានពីរលកយក្សស៊ូណាមិផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រញ្ជួយដីខ្លាំងក្លានៅ ឥណ្ឌូនេស៊ី បណ្តាលឲ្យមានអ្នកស្លាប់និងការខូចខាតធ្ងន់ធ្ងរ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ