Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងមូលហេតុដែលទ្វារយន្តហោះរបើក ពេលកំពុងហោះហើរ កាលពីម្សិលមិញ

បានផុស

នៅ

កាលពីចុងសប្តាហ៍នេះ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines បានធ្វើដំណើរពីកោះ Jeju ទៅកាន់ទីក្រុង Daegu ជាមួយនឹងអ្នកដំណើរ ១៩៤នាក់ នៅលើយន្តហោះ។ នៅពេលដែលជើងហោះហើររៀបចំចុះចត ទ្វារច្រកចេញសង្គ្រោះបន្ទាន់បានបើកភ្លាមៗ ធ្វើឱ្យអ្នកដំណើរមានការភ្ញាក់ផ្អើល និងមានអ្នកដំណើរច្រើននាក់សន្លប់រដូករណែលផងដែរ។ ជាមួយគ្នានោះអ្នកដំណើរ ១២នាក់ បានជួបមានបញ្ហាពិបាកដកដង្ហើម ខណៈក្រុមប៉ូលិសបើកការស៊ើបអង្កេត ដោយមិនបង្អង់យូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មកដល់ថ្ងៃទី២៧ ខែឧសភា របាយការណ៍ពីសារព័ត៌មាន Yonhap បានឱ្យដឹងថា ប៉ូលិសកូរ៉េខាងត្បូងបានចាប់ខ្លួនបុរសម្នាក់ដែលមានអាយុ ៣០ឆ្នាំ ដោយសង្ស័យថាគាត់ជាអ្នកនៅពីក្រោយការរបើកទ្វារយន្តហោះ។ ក្នុងអំឡុងពេលសាកសួរ បុរសនោះបានប្រាប់មន្ត្រីប៉ូលិសថា គាត់ជាអ្នកបើកច្រកចេញសង្គ្រោះបន្ទាន់ ដោយសារតែគាត់មានអារម្មណ៍ថប់ដង្ហើម ហើយចង់ចុះពីយន្តហោះឱ្យបានលឿនបំផុត។

បុរស​នោះ​បាន​ប្រាប់​ប៉ូលិសទៀត​ថា​ គាត់ ​«មាន​ភាព​តានតឹង​ជា​ខ្លាំង​ បន្ទាប់​ពី​បាត់បង់​ការងារ​កាលពី​ពេល​ថ្មីៗ​នេះ​»​។ ក្រោយ​ការ​សាកសួរ​បន្ថែម ប៉ូលិសបាន​ចោទ​ប្រកាន់​គាត់​ពី​បទ​ល្មើស​ច្បាប់​សន្តិសុខ​អាកាសចរណ៍ និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អ្នកដំណើរសន្លប់រណែល ក្រោយជើងហោះហើរមួយរបើកទ្វារពេលកំពុងនៅលើអាកាស

ចុចអាន៖ គណបក្សចលនាឆ្ពោះទៅមុខ និងភឿថៃ ឈ្លោះគ្នាបែកផ្សែង ដណ្តើមតំណែងប្រធានសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម