Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនព្រមានថា ព្យុះទីហ្វុង Mawar ដ៏ខ្លាំងក្លាអាចនឹងបោកបក់នៅសប្ដាហ៍ក្រោយ

បានផុស

នៅ

មន្ត្រីឧតុនិយមព្រមានថា ព្យុះទីហ្វុង​ Mawar ដ៏ខ្លាំងក្លាមួយនៅពេលនេះនៅភាគខាងកើត​នៃប្រទេស​ហ្វីលីពីន អាចនឹងខិតចូលមកដល់ខេត្តអូគីណាវ៉ា ភាគនិរតីរបស់ប្រទេសជប៉ុន នៅ​សប្ដាហ៍​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ឧតុនិយម​របស់​ប្រទេស​ជប៉ុន​បាន​និយាយ​ថា Mawar បាន​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាងលិច​ក្នុង​ល្បឿន ៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅ​ក្នុង​ដែន​ទឹក​ភាគ​ខាង​កើត​នៃ​ប្រទេស​ហ្វីលីពីន គិត​ត្រឹម​ម៉ោង ៦ ព្រឹក​ថ្ងៃ​សៅរ៍។

ព្យុះ Mawar មាន​សម្ពាធ​បរិយាកាស​កណ្ដាល ៩១៥ hectopascals នៅ​ជុំវិញ​ចំណុច​កណ្ដាល​របស់​វា ​កំពុង​ខ្ចប់​ខ្យល់​រហូត​ដល់ ១៩៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ខ្យល់​បក់​អតិបរមា​មាន​ល្បឿន​២៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខ្យល់បក់ខ្លាំងជាង ៩០ គីឡូម៉ែត្រក្នុងមួយ​ម៉ោង​បាន​បក់​មក​ក្នុង​កាំ ១៨៥ គីឡូម៉ែត្រ​ពី​កណ្ដាល​របស់​វា។

ព្យុះទីហ្វុង Mawar ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ងាក​ទៅ​ខាង​ជើង ​បន្ទាប់​ពី​បាត់​បង់​កម្លាំង​បន្តិច​ម្តង​ៗ​ដែល​រំកិល​ទៅ​ខាង​លិច​លើ​សមុទ្រ។ ជាពិសេស​អាចនាំមកនូវអាកាសធាតុអាក្រក់​ទៅកាន់តំបន់​ធំទូលាយ ទោះបីជា​នៅ​ឆ្ងាយ​ពី​តំបន់​ក៏​ដោយ។

ទោះយ៉ាងណាក៏ដោយ ព្យុះទីហ្វុងអាចចូលមកជិតកោះអូគីណាវ៉ានៅព្រឹកថ្ងៃអង្គារ ដោយនាំរលកខ្ពស់​មកកាន់តំបន់​អូគីណាវ៉ា និងអាម៉ាមី ប្រជុំកោះ Sakishima នៅអូគីណាវ៉ា អាចរងការវាយប្រហារ​ដោយខ្យល់បក់បោកខ្លាំង ខណៈខ្យល់សើមពីព្យុះទីហ្វុងអាចនឹងបក់ចូលទៅក្នុងផ្នែកខាងមុខនៃភ្លៀង ដែលត្រូវបាន​គេ​ព្យាករណ៍​ថា ​នឹង​ព្យួរពី​លើកោះ Honshu ដ៏សំខាន់របស់ប្រទេសជប៉ុន ដែលនាំមកនូវភ្លៀង​ធ្លាក់ខ្លាំងនៅ​សប្ដាហ៍​ក្រោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖អ៊ុយក្រែនបារម្ភថា រុស្ស៊ីអាចនឹងបើកការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ Zaporizhzhia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម