Connect with us

ព័ត៌មានអន្ដរជាតិ

បង្គន់អភិជនអាយុកាល ២៥០០ ឆ្នាំ នៅទីក្រុងហ្ស៊េរុយសាឡិម សុទ្ធតែលាមកមនុស្សឈឺ

បានផុស

នៅ

ជីកឃើញ​បង្គន់​បុរាណរបស់អភិជនចំនួន​ពីរ​នៅទីក្រុងហ្ស៊េរុយសាឡិមទើបដឹងថា អ្នកប្រើនៅ​​យុគសម័យដែកមានសុខភាពមិនសូវល្អប៉ុន្មានទេ ។ ក្នុងការស្រាវជ្រាវគេរកឃើញ ដាមដានមេរោគបង្កប៉ារ៉ាស៊ីតនៅក្នុងឧបករណ៍ជីកបង្គន់ថ្មចំនួនពីរ ហើយមេរោគដែលគេរកឃើញមានឈ្មោះថា Giardia duodenalis ជាជំងឺបណ្ដាលឲ្យមនុស្សរាក ឈឺពោះ និងស្រកគីឡូដ៏ពេញនិយមកាលជំនាន់នោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដុកទ័រ Piers Mitchell មានប្រសាសន៍ថា “រោគរាកមួលនេះឆ្លងតាមទឹក ឬអាហារដែលប៉ះពាល់លាមកអ្នកជំងឺ ហើយពួកយើងសង្ស័យថាវាគឺជាបញ្ហាធំក្នុងទីក្រុងពីមុនដោយសារចំនួនប្រជាជនច្រើន សីតុណ្ហភាពក្ដៅ និងសត្វរុយ ជាពិសេសបរិមាណទឹកមានកំណត់នារដូវក្ដៅតែម្ដង” ។ ជនរងគ្រោះដែលឈឺធ្ងន់ដល់បាត់បង់ជីវិតភាគច្រើនជាកុមារ ជួនកាលគាត់អាចឈប់លូតលាស់ អន់បញ្ញា ឬពិការក៏មាន ។

លាមកពីសម័យបុរាណបានផ្ដល់ព័ត៌មានសំខាន់ៗជាច្រើនសម្រាប់បុរាណវត្ថុវិទូ ពួកគេយកសំណាកលាមកមកពីកករជាប់លូក្រោមបង្គន់មកពិនិត្យនិងរកឃើញពងប៉ារ៉ាស៊ីតពោះវៀន ៤ ប្រភេទរួមមាន តេនញ៉ា ព្រូនទំពក់ ព្រូនមូល និងអៀនទៀតផង ។ ប៉ុន្តែមេរោគដែលបណ្តាលឱ្យកើតជំងឺរាកមួលគឺមានភាពផុយស្រួយ និងពិបាកពិនិត្យជាខ្លាំង នេះបើយោងតាមការសិក្សាថ្មីមួយ ។ យ៉ាងណាក្រុមការងារបានប្រើបច្ចេកទេសជីវម៉ូលេគុលហៅថា ELISA ដើម្បីជម្នះបញ្ហាខាងលើដោយជោគជ័យ ៕

ប្រភព ៖ CNN

ចុចអាន ៖ ការសិក្សារកឃើញថាមនុស្សសេពគ្រឿងញៀននៅអេស្ប៉ាញតាំងពី ៣ ពាន់ឆ្នាំមុនមកម្ល៉េះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម