Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សាថ្មី៖ មឹកចេះយល់សុបិនទាំងល្អនិងអាក្រក់ មិនខុសពីមនុស្ស

បានផុស

នៅ

ការស្ទង់មតិប្រព្រឹត្តទៅដោយក្រុមអ្នកវិទ្យាសាស្ត្រនៅញូវយ៉ក ធ្វើឲ្យពួកគេចម្លែកចិត្តជាខ្លាំងព្រោះអាកប្បកិរិយាមិនប្រក្រតីរបស់មឹកដែលគេចាប់ទុកមួយក្បាលឈ្មោះ Costello ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវសង្កេតឃើញមឹក Costello ផ្លាស់ប្ដូរពណ៌ និងលំនាំអំឡុងពេលគេងញឹកញាប់គួរឲ្យកត់សម្គាល់ ចំណុចនេះនាំឲ្យពួកគេជឿជាក់ថាមឹកកំពុងយល់សប្តិ ហើយព្យាយាមបញ្ចេញកាយវិការដើម្បីឆ្លើយតបនឹងអ្វីដែលវាឃើញ ។

យោងតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា មឹក Costello ធ្លាប់បង្វិលដៃ និងបាញ់ទឹកពណ៌ចេញពីខ្លួនក្រោយភ្ញាក់ពីដំណេកភ្លាមៗ ដែលជាវិធីមឹកទូទៅប្រើពេលរត់គេចពីសត្រូវ ដូច្នេះគេសន្និដ្ឋានថាវាប្រាកដជាយល់សុបិនអាក្រក់មិនខាន ។ មិនតែប៉ុណ្ណោះអ្នកស្រាវជ្រាវប៉ាន់ស្មានទៀតថា “លំដាប់លំដោយនៃអាកប្បកិរិយាស្មុគស្មាញកន្លងមកបង្ហាញថា សត្វមឹកមានជំងឺ Parasomnias ដែលបណ្ដាលឲ្យពួកវាសុបិនអាក្រក់និងរំខានដល់ដំណេក” ។

យ៉ាងណាការសិក្សាខាងលើទើបតែបានធ្វើជាមួយមឹក Costello មួយក្បាលនៅឡើយទេ ទើបគេមិនទាន់អះអាង ១០០ ភាគរយអំពីការរកឃើញនេះ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែព្យាយាមសង្កេតមើលបន្ថែមដើម្បីប្រមូលព័ស្តុតាងកាន់តែច្បាស់ ៕

ប្រភព ៖ sputnik

ចុចអាន ៖ រកឃើញមូលហេតុ ធ្វើឲ្យកង្កែបកញ្ចក់មានខ្លួនថ្លា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២៣ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម