ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ បើកការបាញ់ប្រហារលើ អ៊ីរ៉ង់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់រាយការណ៍ថា កងកម្លាំងតាលីបង់បានបើកការបាញ់ប្រហារទៅលើឆ្មាំព្រំដែនកាលពីថ្ងៃសៅរ៍ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់។

ហេតុការណ៍នេះបានកើតឡើងនៅព្រំដែននៃខេត្ត Sistan និង Baluchestan របស់ប្រទេសអ៊ីរ៉ង់ និងខេត្ត Nimroz អាហ្វហ្គានីស្ថាន។ ទីភ្នាក់ងារសារព័ត៌មាន IRNA របស់អ៊ីរ៉ង់រាយការណ៍ថា ពួកសកម្មប្រយុទ្ធតាលីបង់បានបើកការបាញ់ប្រហារមុនគេ ដោយបានសម្លាប់ឆ្មាំអ៊ីរ៉ង់យ៉ាងហោចណាស់ពីរនាក់។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីតាលីបង់បានអះអាងថា ឆ្មាំអ៊ីរ៉ង់បានបាញ់មុន ហើយមនុស្សម្នាក់នៅសងខាងត្រូវបានសម្លាប់ ចំណែកអ្នកផ្សេងទៀតរងរបួស។ តាមការប៉ាន់ស្មាន វិវាទទំនងជាផ្តោតលើសិទ្ធិទឹក ដោយភាគីទាំងពីរទាមទារសិទ្ធិចូលទៅកាន់ទន្លេ Helmand ខណៈពេលដែលសន្ធិសញ្ញាឆ្នាំ១៩៧៣ធានាឲ្យអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថានទទួលបានសិទ្ធិចូលទន្លេស្មើៗគ្នា។
ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បានអះអាងថា ខ្មាន់កាំភ្លើងតាលីបង់កំពុងរារាំងអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ពីការតាមដានកម្រិតទឹក ហើយបានព្រមានកាលពីដើមខែនេះថា ទីក្រុងតេអេរ៉ង់នឹងមិនអនុញ្ញាតឲ្យមានសិទ្ធិរបស់ប្រជាជនរបស់យើងឡើយ។
ខ្សែវីដេអូដែលមិនត្រូវបានគេផ្ទៀងផ្ទាត់ត្រូវចែកចាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា ទាហានតាលីបង់បានប្រើអាវុធអាមេរិកដើម្បីវាយប្រហារបង្គោលព្រំដែនអ៊ីរ៉ង់។ ខ្សែវីដេអូដាច់ពីគ្នាមួយទៀត បង្ហាញពីអ្វីដែលទំនងជាក្បួននៃអាវុធធុនធ្ងន់ដែលត្រូវបានអូសទៅកន្លែងកើតហេតុនៃការប៉ះទង្គិច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ៊ីរ៉ង់ បង្អួតមីស៊ីលប្រភេទថ្មី អាចហោះបានចម្ងាយជាង ២ពាន់គីឡូម៉ែត្រ និងបុកទម្លុះខែលការពារ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល