ហុងកុងព្រមានជើងហោះហើរទៅកាន់កោះដែលគ្រប់គ្រងដោយតៃវ៉ាន់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ហុងកុងព្រមានជើងហោះហើរទៅកាន់កោះដែលគ្រប់គ្រងដោយតៃវ៉ាន់

Published

on

រដ្ឋាភិបាលកោះតៃវ៉ាន់បាននិយាយថា អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសហុងកុងកាលពីថ្ងៃព្រហស្បតិ៍ ទី ១៥ ខែតុលា បានព្រមានជើងហោះហើរស៊ីវិលរបស់កោះតៃវ៉ាន់មួយដែលហោះហើរទៅកាន់កោះដែលគ្រប់គ្រងដោយកោះតៃវ៉ាន់នៅសមុទ្រចិនខាងត្បូងដោយបង្ខំឲ្យវាវិលត្រឡប់មកវិញ ។

រដ្ឋបាលអាកាសចរណ៍ស៊ីវិលតៃវ៉ាន់បាននិយាយថា ឧប្បត្តិហេតុនេះកើតឡើង ចំពេលមានភាពតានតឹងក្នុងតំបន់ ខណៈពេលដែលជើងហោះហើរ UNI Air ពីភាគខាងត្បូងកោះ Kaohsiung របស់តៃវ៉ាន់ទៅកាន់កោះ Pratas កំពុងខិតទៅជិតតំបន់ព័ត៌មានហោះហើររបស់ហុងកុង ។

រដ្ឋបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសហុងកុងបានប្រាប់កាពីតែនថា មានសកម្មភាពគ្រោះថ្នាក់កំពុងកើតឡើងនៅក្រោមកម្ពស់ជិត ៨ គីឡូម៉ែត្រ ហើយយន្ដហោះមិនអាចចូលបានទេដូច្នេះដោយសារហេតុផលសុវត្ថិភាពកាពីតែនបានសម្រេចចិត្តវិលត្រឡប់ទៅវិញ ។

របាយការណ៍នោះបានបន្ថែមថា ទីក្រុងហុងកុងមិនបានចេញសេចក្តីជូនដំណឹងជាមុនអំពីសកម្មភាពដែលអាចប៉ះពាល់ដល់ការហោះហើរនេះឡើយ ។

ទន្ទឹមនោះនាយកដ្ឋានអាកាសចរណ៍ស៊ីវិលរបស់ហុងកុងក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះផងដែរ ។

គួរបញ្ជាក់ថា ជើងហោះហើរប្រចាំសប្តាហ៍ទៅកាន់កោះ Pratas ភាគច្រើនដឹកបុគ្គលិករដ្ឋាភិបាល និងបុគ្គលិកឆ្មាំសមុទ្រតៃវ៉ាន់ ហើយមិនបើកចំហសម្រាប់អ្នកដំណើរធម្មតាក្នុងការកក់ជិះនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Click to comment

Leave a Reply

Your email address will not be published.

5 × 2 =

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម