Connect with us

ព័ត៌មានអន្ដរជាតិ

លោក Erdogan ឈ្នះឆ្នោតជាប្រធានាធិបតីតួកគី អាណត្តិទី៣

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាបោះឆ្នោតកំពូល របស់ប្រទេសតួកគី បានប្រកាសថា លោកប្រធានាធិបតី Recep Tayyip Erdogan ទទួលបានអាណត្តិទី៣ បន្ទាប់ពីយកឈ្នះលោក Kemal Kilicdaroglu ក្នុងការបោះឆ្នោតជុំទី២។

លោក Recep Tayyip Erdogan (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានក្រុមប្រឹក្សាបោះឆ្នោតកំពូល លោក Ahmet Yener បានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃអាទិត្យទី២៨ខែឧសភាថា លោក Erdogan ទទួលបានសំឡេងឆ្នោត៥២,១៤% ខណៈលោក Kilicdaroglu ទទួលបានត្រឹម ៤៧,៨៦%។ លោក Erdogan បានយកឈ្នះគូប្រជែងរបស់គាត់ ដោយសំឡេងគាំទ្រប្រហែល២.២លានសំឡេង។

នេះគឺជាការបោះឆ្នោតលើកទី២ ក្នុងរយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីលោក Erdogan ឈរនៅទីកំពូលក្នុងអំឡុងការបោះឆ្នោតជុំទីមួយកាលពីថ្ងៃទី១៤ខែឧសភា ប៉ុន្តែមិនទទួលបានសំឡេងគាំទ្រ ៥០% ដែលចាំបាច់ដើម្បីចៀសវាងការបោះឆ្នោតជុំទី២នោះទេ។

លោក Kemal Kilicdaroglu (រូបថត៖ Anadolu)

ទោះបីជាយ៉ាងណាក៏ដោយ លោក Kilicdaroglu មិនទាន់ទទួលស្គាល់បរាជ័យឡើយ ហើយបានប្រាប់អ្នកគាំទ្រកាលពីថ្ងៃអាទិត្យថា លោកពិតជាខកចិត្តណាស់ ចំពោះលទ្ធផលនៃការបោះឆ្នោតនេះ ហើយនឹងបន្តតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យពិតប្រាកដ នាពេលអនាគត។

គួរបញ្ជាក់ថា លោក Erdogan បានកាន់តំណែងជាប្រធានាធិបតីចាប់តាំងពីឆ្នាំ២០១៤មក។ លោកគឺជាអ្នកអភិរក្សសង្គមដែលបានដឹកនាំប្រទេសតួកគី ឲ្យនៅឆ្ងាយពីការធ្វើសមាហរណកម្មជាមួយសហភាពអឺរ៉ុប ហើយពង្រឹងអំណាចផ្ទាល់ខ្លួននិងលើកកម្ពស់គោលនយោបាយឥស្លាមនិយមនៅក្នុងប្រទេស។

លោកបានបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការទូតយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ីនិងចិន ហើយបានរក្សាជំហរ ជាអ្នកសម្របសម្រួលសន្តិភាពសម្រាប់ជម្លោះក្នុងតំបន់ រួមទាំងនៅអ៊ុយក្រែនផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Erdogan បិទទ្វារលែងជួបឯកអគ្គរដ្ឋទូត អាមេរិក ប្រចាំ តួកគី ក្រោយជួបមេបក្សប្រឆាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម